ភ្នំពេញ៖ កាលពីសម័យមុន ឬត្រឹមទសវត្សរ៍៧០ មើលទូរទស្សន៍ គឺមើលតែទូរទស្សន៍មែន មិនមែនមើលរូបភាពក្នុងទូរទស្សន៍ឡើយ ព្រោះទូរទស្សន៍មានរាងធំប៉ោងទយទៅក្រោយ រូបភាពតូច ហើយបែកមិនច្បាស់ ហើយសខ្មៅទៀត។ ប៉ុន្តែសម័យនេះជាមួយបច្ចេកវិទ្យារបស់ក្រុមហ៊ុន សាមសុង ឥឡូវនេះគឺលោកអ្នកអាចមើលលើសពីរូបភាព និងសំឡេងដោយរីករាយ មិនមែនមើលទូរទស្សន៍ទៀតឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយទូរទស្សន៍ដែលក្រុមហ៊ុននឹងធ្វើការណែនាំនៅពេលនេះ គឺជាទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) ថ្មីដែលបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយ ដែលអាចផ្តល់ជូននូវបទពិសោធន៍នៃការទស្សនាកម្សាន្ត និងការមើលឃើញថ្មីពុំធ្លាប់មានក្នុងប្រវិត្តិសាស្ត្រនៃពិភពទូរទស្សន៍។
ទូរទស្សន៍វៃឆ្លាតម៉ូឌែល សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ពិតជាធ្វើឱ្យពិភពនៃការមើលឃើញមានការផ្លាស់ប្តូរ និងមិនអាចបំភ្លេចបានយ៉ាងពិតប្រាកដជាមួយនឹងលក្ខណៈពិសេសៗរបស់ សាមសុង ដែលបានធ្វើការអភិវឌ្ឍន៍ចុងក្រោយដូចជា៖
* Crystal Processor 4K
ជាបច្ចេកវិទ្យាមួយដ៏ទំនើបចុងក្រោយក្នុងការផ្លាស់ប្តូរបទពិសោធន៍នៃការទស្សនាលើកញ្ចក់ទូរទស្សន៍កាន់តែអស្ចារ្យដោយបង្ហាញជូននូវរូបភាពកាន់តែលម្អិត
និងកាន់តែច្បាស់លើសកម្រិតរូបភាព Full HD ចំនួន 4 ដង (4K
Resolution) ជួយឱ្យលោកអ្នកស្វែងរក
និងរីករាយជក់ចិត្តនូវពិភពកម្សាន្តដ៏សម្បូរបែបបានយ៉ាងលឿន និងមានភាពងាយស្រួលបំផុត។
* Dual LED
ជាបច្ចេកវិទ្យាដែលមានមុខងារយ៉ាងពិសេសក្នុងការដុសខាត់រូបភាព
និងធ្វើឱ្យមានតុល្យភាពរវាងពណ៌ និងពន្លឺឱ្យមានលក្ខណៈដូចធម្មជាតិពិតៗ ទោះបីជាលោកអ្នកមើលពីជ្រុងណា
ឬពេលណាក៏នៅតែទទួលបានបទពិសោធន៍នៃកម្រិតភាពច្បាស់បានយ៉ាងល្អឥតខ្ចោះ។
* Boundless Design
គ្រប់ម៉ូឌែលនៃទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung
Crystal UHD TV) ទាំងអស់ប្រចាំឆ្នាំ២០២០
នេះគឺសុទ្ធសឹងតែត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ជាទីបំផុតស្តើងស្អាតស្ទើរតែគ្មានគែម ដូច្នេះលោកអ្នកអាចរីករាយជាមួយនឹងបទពិសោធន៍នៃការបង្ហាញរូបភាពធំច្បាស់ល្អលើអេក្រង់លាតពេញតួដែលពុំធ្លាប់មានពីមុនមក។
* Mobile View (Mirroring Screen on TV)
មុខងារ និងបច្ចេកវិទ្យាថ្មីមួយនេះគឺប្លែក និងល្អអស្ចារ្យបំផុតក្នុងការធ្វើឱ្យលោកអ្នកកាន់តែពេញចិត្តក្នុងការកម្សាន្តទាំងនៅលើទូរស័ព្ទដៃ និងលើទូរទស្សន៍ដោយធ្វើការបែងចែកលើកញ្ចក់អេក្រង់ទូរទស្សន៍ (Split Screen) ក្នុងពេលតែមួយ។ ពិតជាឡូយមែន ដូច្នេះលោកអ្នកនឹងមិនខកខានក្នុងការទស្សនាការកម្សាន្តនូវកម្មវិធីដែលលោកអ្នកពេញចិត្តឡើយ ហើយអ្វីដែលពិសេសនោះលោកអ្នកនឹងទទួលបានអារម្មណ៍កាន់តែរំភើបជាមួយក្រាហ្វិកតន្ត្រីលោត កន្ត្រាក់ដ៏ទាក់ទាញតាមបទភ្លេង ឬចម្រៀងដែលមានក្នុងទូរស័ព្ទដៃមកលើអេក្រង់ទូរទស្សន៍ (Visual Effect Via Music Wall) កាន់តែអស្ចារ្យ និងទំនើបទៅហើយពេលនេះ។
* 4K Upscaling
បច្ចេកវិទ្យាចុងក្រោយដែលមានសមត្ថភាពក្នុងការដុសខាត់ និងបំលែងគុណភាពកម្រិតរូបភាពឱ្យកាន់តែច្បាស់ត្រជាក់ភ្នែកមកក្នុងកម្រិត 4K ទាំងអស់គ្រប់ពេលវេលា និងគ្រប់ប្រភពទោះបីជាកម្រិតរូបភាពដើមមិនមែន 4K យ៉ាងណាក៏ដោយក៏លោកអ្នកអាចទស្សនា ទទួលបានបទពិសោធន៍កម្រិតរូបភាព 4K ពិតៗតែម្តង។
ប៉ុណ្ណឹងហើយ ថាអត់ឡូយមួយមាត់ទៅ! រួសរាន់ឡើងអតិថិជន សាមសុង ទាំងអស់ ជាមួយនឹងទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ប្រចាំឆ្នាំ២០២០ នេះសឹងថាលោកអ្នកមិនបាច់ចំណាយពេលទៅមើលកុននៅខាងក្រៅ ហើយអាចបង្កើនការជួបជុំគ្រួសារដោយរីករាយ និងមានសុភមង្គលបានថែមទៀតផង។
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32៕