រំជួលចិត្ត! ឪពុកស្រក់ទឹកភ្នែក នៅពេលជួបកូនប្រុស តែមិនអាចឱប បន្ទាប់ពីទៅព្យាបាលអ្នកជំងឺកូវីដ-១៩អស់រយៈពេល៥៥ថ្ងៃជាប់គ្នា (មានវីដេអូ)

//s5.kh1.co/ad/ad3ee9d90013c247e9a3e92a32c054c1c831a366.jpg
សង្គម

 ២៤-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ លោកវេជ្ជបណ្ឌិត Hou Siyuan វ័យ៣២ឆ្នាំ បានវិលត្រលប់មកស្រុកកំណើតរបស់ខ្លួនវិញ បន្ទាប់ពីទៅព្យាបាលអ្នកជំងឺកូវីដ-១៩ក្នុងទីក្រុងវូហាន អស់រយៈពេល៥៥ថ្ងៃជាប់គ្នា។

ចិន៖ ថ្មីៗនេះ លោកវេជ្ជបណ្ឌិត Hou Siyuan វ័យ៣២ឆ្នាំ បានវិលត្រលប់មកស្រុកកំណើតរបស់ខ្លួនវិញ បន្ទាប់ពី​ទៅព្យាបាលអ្នកជំងឺកូវីដ-១៩ក្នុងទីក្រុងវូហាន អស់​រយៈពេល៥៥ថ្ងៃជាប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីបមួយបង្ហាញឲ្យឃើញថា លោកវេជ្ជបណ្ឌិត Hou បានឈរគ្រវីដៃ និងសម្រក់ទឹកភ្នែក ដោយរំភើបចិត្តជាខ្លាំង ដែលបានជួបកូនប្រុសវ័យ៥ឆ្នាំជាទីស្រលាញ់របស់គាត់។ កូនប្រុសបានព្យាយាមរត់ទៅរកគាត់ ដោយភាពនឹករលឹក និងចង់ឱប តែមិនអាចឱបបានឡើយ ក៏ព្រោះតែគាត់ត្រូវដាក់ឲ្យនៅដាច់ដោយឡែក​រយៈពេល១៤ថ្ងៃជាមុនសិន។

ប្រភពបានឲ្យដឹងដែរថា លោកវេជ្ជបណ្ឌិត Hou រួមទាំង វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាចំនួន១៣៦នាក់ទៀត គឺជាក្រុមគ្រូពេទ្យដំបូងគេបង្អស់មកពីខេត្ត Lianing ដែលត្រូវបានគេបញ្ជូនទៅព្យាបាលអ្នកជំងឺក្នុងទីក្រុងវូហានតាំងពីចុងខែមករាមកម៉្លេះ។

ជុំវិញវីដេអូខាងលើនេះ ត្រូវបានយកទៅបង្ហោះចែកចាយនៅលើបណ្ដាញអុីនធឺណេត ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

កូនប្រុសរបស់លោកវេជ្ជបណ្ឌិត Hou
កូនប្រុសរបស់លោកវេជ្ជបណ្ឌិត Hou
កូនប្រុសរបស់លោកវេជ្ជបណ្ឌិត Hou
កូនប្រុសរបស់លោកវេជ្ជបណ្ឌិត Hou
កូនប្រុសរបស់លោកវេជ្ជបណ្ឌិត Hou
កូនប្រុសរបស់លោកវេជ្ជបណ្ឌិត Hou
លោកវេជ្ជបណ្ឌិត Hou 
លោកវេជ្ជបណ្ឌិត Hou 
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T