អេស្ប៉ាញគ្រោងនឹងប្រើប្រាស់មនុស្សយន្ដចំនួន ៤ គ្រឿងដែលមានសមត្ថភាពធ្វើតេស្ដរកអ្នកឆ្លងវីរុសកូរ៉ូណាបាន ៨ម៉ឺននាក់ក្នុងមួយថ្ងៃ ឲ្យជួយសម្រួលការងារ (មានវីដេអូ)

//s5.kh1.co/ed/ed2ac05434fc597d5aeda94a87fa7829f915308b.jpg
សង្គម

 ២៣-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រទេសអេស្ប៉ាញគ្រោងនឹងដាក់ពង្រាយក្រុមមនុស្សយន្ដ ដើម្បីអនុវត្ដការធ្វើតេស្ដស្វែងរកអ្នកឆ្លងវីរុសកូរ៉ូណា ដែលពួកវាមានសមត្ថភាពអាចធ្វើតេស្ដលើមនុស្សចំនួន៨ម៉ឺននាក់ក្នុងថ្ងៃតែមួយ ស្របពេលប្រទេសនេះនៅតែមានកំណើននៃចំនួនអ្នកឆ្លងវីរុសជាលំដាប់

អេស្ប៉ាញ៖ ប្រទេសអេស្ប៉ាញគ្រោងនឹងដាក់ពង្រាយក្រុមមនុស្សយន្ដ ដើម្បីអនុវត្ដការធ្វើតេស្ដស្វែងរកអ្នកឆ្លងវីរុសកូរ៉ូណា ដែលពួកវាមានសមត្ថភាពអាចធ្វើតេស្ដលើមនុស្សចំនួនម៉ឺននាក់ក្នុងថ្ងៃតែមួយ ស្របពេលប្រទេសនេះមានការកើនឡើងនៃចំនួនអ្នកឆ្លងវីរុសជាលំដាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមគ្រូពេទ្យ
ក្រុមគ្រូពេទ្យ

ថ្លែងនៅក្នុងសន្និសីទមួយកាលពីថ្ងៃសៅរ៍ អ្នកស្រី ​​​​​​Raquel Yotti ជាប្រធានវិទ្យាស្ថានសុខភាពប្រចាំទីក្រុងម៉ាឌ្រីដបាននិយាយថា៖

មនុស្សយន្ដដែលគ្រោងនឹងប្រើប្រាស់ ដើម្បីធ្វើតេស្ដអ្នកជំងឺដោយស្វ័យប្រវត្តិពេលនេះ បានរចនារួចរាល់ហើយ ហើយប្រទេសអេស្ប៉ាញនឹងទិញមនុស្សយន្ដចំនួន ៤គ្រឿង ដែលមានសមត្ថភាពធ្វើតេស្ដរកអ្នកឆ្លងវីរុសកូរ៉ូណាបានចំនួន ៨ម៉ឺននាក់ក្នុងមួយថ្ងៃ។

  អ្នកស្រី ​​​​​​Raquel Yotti
អ្នកស្រី ​​​​​​Raquel Yotti  ប្រធានវិទ្យាស្ថានសុខភាពប្រចាំទីក្រុងម៉ាឌ្រីដ
អ្នកស្រី ​​​​​​Raquel Yotti  ប្រធានវិទ្យាស្ថានសុខភាពប្រចាំទីក្រុងម៉ាឌ្រីដ

ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បានព្រមានថា «រឿងរ៉ាវដ៏អាក្រក់បំផុត មិនទាន់មកដល់នោះទេ»។ ទោះជាយ៉ាងណាក៏ដោយ គេនៅតែមិនទាន់ដឹងថា តើពេលណាទើបមនុស្សយន្ដទាំងនោះនឹងដាក់ឲ្យដំណើរការ ហើយដំណើររបស់វានឹងទៅជាយ៉ាងណានោះទេ។

គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះប្រទេសអេស្ប៉ាញគឺជា ប្រទេសរងគ្រោះខ្លាំងលំដាប់ទីពីរនៅក្នុងតំបន់អឺរ៉ុប ហើយមកទល់ពេលនេះ មានអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ២៨,៧៦៨ នាក់ខណៈមនុស្សចំនួន ១,៧៧២ នាក់បានស្លាប់បាត់បង់ជីវិត។ ប៉ុន្ដែ អាជ្ញាធរអេស្ប៉ាញជឿជាក់ថា ការបង្កើតនូវការធ្វើតេស្ដរកអ្នកផ្ទុកវីរុសប្រចាំថ្ងៃពី ១៥,០០០ នាក់ទៅ ២០,០០០ នាក់នឹងអាចជួយគ្រប់គ្រងការរីករាលដាលបានច្រើនជាងមុន៕

មានវីដេអូខាងក្រោម៖

ពលរដ្ឋអេស្ប៉ាញ
ពលរដ្ឋអេស្ប៉ាញ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T