កាណាដា៖ ភូគព្ភវិទូនៅប្រទេសកាណាដាបានរកឃើញថា ទ្វីបបុរាណមួយមានទំហំ ១០ ភាគរយធំជាងការប៉ាន់ស្មានពីមុន បន្ទាប់ពីវិភាគសំណាកថ្ម ដែលត្រូវបានជីកកំឡុងពេលធ្វើការរុករកពេជ្រ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ University of British Columbia (UBC) មានឱកាសស្វែងរក ខណៈពេលកំពុងសិក្សាសំណាកពេជ្រ ពីកោះ Baffin ដែលជាកោះធំបំផុត នៅកាណាដា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពួកគេបានរកឃើញផ្នែកថ្មីមួយនៃបំណែកបុរាណរបស់សំបកផែនដី ដែលត្រូវបានគេស្គាល់ថា ក្រាតុនអាត្លង់ទិចខាងជើង ដែលលាតសន្ធឹងពីប្រទេសស្កុតឡេនទៅអាមេរិកខាងជើង និងបាត់រូបរាងពីផែនដីតាំងពី ១៥០ លានឆ្នាំមុន។ ក្រុមអ្នកវិទ្យាសាស្ដ្របាននិយាយថា សំណាកដែលពួកគាត់បានវិភាគមានលាយធាតុរ៉ែ ដែលឃើញមាននៅផ្នែកផ្សេងទៀតនៃក្រាតុន ដែលជាតំបន់ដ៏ធំមួយនៃផែនដី ដែលបង្កើតជាស្នូលនៃទ្វីបមួយ។

សំណាកថ្ម kimberlite ដែលជាថ្មផ្សំឡើងដោយកម្អែលភ្លើង និងពេលខ្លះមានលាយពេជ្រ គឺបានមកពីខេត្ដ Chidliak Kimberlite នៅភាគខាងត្បូងកោះ Baffin។ ខណៈពេលដែលការប៉ាន់ស្មានពីមុន អំពីទំហំនិងទីតាំងនៃក្រហូងផែនដី គឺផ្អែកលើសំណាករាក់ៗ ដែលយកចេញពីក្នុងដីត្រឹម ១០ គីឡូម៉ែត្រ ចំណែកឯការសិក្សាថ្មីនេះវិញបានពិនិត្យមើលថ្ម ដែលយកចេញពីដីជម្រៅរហូតទៅដល់ ២០០ គីឡូម៉ែត្រ។ ការរកឃើញនេះត្រូវបានចុះផ្សាយ ក្នុងទិនានុប្បវត្តិភូគព្ភសាស្ត្រ៕