កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីក២គ្រាប់ សំដៅទៅសមុទ្រខាងកើត

//s5.kh1.co/32/3255e149dc66571d8b6081c39d65b6e157283989.jpg
សង្គម

 ២១-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មីស៊ីលបាលីស្ទីក២គ្រាប់ ត្រូវបានបាញ់ចេញពីទីក្រុងព្យុងយ៉ាង សំដៅទៅដែនសមុទ្រខាងកើត

សេអ៊ូល៖ យោធារបស់កូរ៉េខាងត្បូងនិយាយថា នៅថ្ងៃសៅរ៍នេះប្រទេសកូរ៉េខាងជើង​ បានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីចំនួន ២ គ្រាប់ចូលទៅក្នុងសមុទ្រ​ខាងកើតរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន

អគ្គសេនាធិការចំរុះរបស់កូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖

មីស៊ីលបាលីស្ទីកទាំង​ ២ គ្រាប់ ត្រូវបានបាញ់ចេញពីភាគខាងជើងទីក្រុងព្យុងយ៉ាង ចូលទៅក្នុងសមុទ្រជប៉ុន ដែលត្រូវបានគេស្គាល់ថាជាសមុទ្រខាងកើត​។ លោកបានបន្ថែមទៀតថា​ ទន្ទឹមគ្នានេះដែរ ​យោធា​កូរ៉េខាងត្បូងក៏​កំពុង​តាមដាន​សកម្មភាព​របស់កូរ៉េខាងជើង ក្រែងលោ​មានការ​បាញ់​បន្ថែមទៀត ក៏ដូចជា​ការត្រៀមខ្លួន​ប្រយុទ្ធ​ផងដែរ​។​

អគ្គសេនាធិការចំរុះរបស់កូរ៉េខាងត្បូង
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន

គួរ​រម្លឹកផងដែរថា កាលពីថ្ងៃទី ៨ ខែមីនាកន្លងទៅ ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងចំនួន ៣ គ្រាប់ ដែលគេ​មិន​ស្គាល់ប្រភេទ ចូលទៅក្នុងដែនសមុទ្រខាងកើតដូចគ្នា៕

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T