ថៃ៖ អាចនិយាយបានថា គឺជាគូស្នេហ៍ ដ៏កក់ក្ដៅរវាង តារាសម្ដែងប្រុសស្រី លោក Mark Prin និង នាង Kimberley ដែលអ្នកទាំងពីរ មានទំនាក់ទំនងស្នេហា បានរយៈពេល ៧ឆ្នាំ មកហើយ។ ម៉្យាងវិញទៀត គូស្នេហ៍ដែលជា តារាប្រុស ស្រីមួយគូនេះ ក៏ត្រូវបានបណ្ដាហ្វេនៗជាច្រើន រង់ចាំនូវដំណឹងល្អ របស់អ្នកទាំងពីរ ក្នុងពេលឆាប់ៗនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីពេលថ្មីៗនេះ នៅក្នុងថ្ងៃខួបកំណើតរបស់លោក Mark Prin កាលពីម្សិលមិញនេះ ស្រាប់តែ តារាស្រី Kimberley ដែលជាគូស្នេហ៍ បានបង្ហាញភាពភ្ញាក់ផ្អើល ក្នុងការបង្ហោះសារជូនពរ យ៉ាងផ្អែមល្ហែមជូនទៅដល់ Mark ផងដែរ។
នៅក្នុងសារបង្ហោះនោះ នាងបាននិយាយថា៖
ក្រោយពីបាន អានសារដ៏ផ្អែមល្ហែមនេះហើយ ក៏ត្រូវបានហ្វេនៗជាច្រើន ចាប់អារម្មណ៍ទៅលើឃ្លា ដ៏មានអត្ថន័យ របស់ Kimberley ដែលបាននិយាយថា មិនអាចស្រមៃពី ជីវិតដោយគ្មាន Mark បានទេ ក្នុងន័យនេះ ក៏អាចបង្ហាញឲ្យឃើញថា Kimberley ពិតជាស្រឡាញ់ Mark ខ្លាំងណាស់ ដែលធ្វើឲ្យអ្នកគាំទ្រ ជាច្រើនរំភើបជំនួស ព្រមទាំងជូនពរឲ្យ ក្ដីស្រលាញ់របស់ អ្នកទាំងពីរ មានចំពោះគ្នាបែបនេះ ជារៀងរហូតផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖