ភ្នំពេញ៖ ពិធីមង្គលការរបស់ តារាសម្តែងស្រីល្បីល្បាញ ប្រចាំស្រុកខ្មែរ អ្នកនាង ម៉ាក សែនសូនីតា ហៅតូតា ត្រូវបានបញ្ចប់ដោយរលូន កាលពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២០ បើទោះបីជា មានជំងឺ Covid-19កំពុងតែរាតត្បាតក៏ដោយ ក៏ដំណើរការនៃអាពាហ៍ពិពាហ៍ នៅតែធ្វើចប់សព្វគ្រប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ គេចាប់អារម្មណ៍ ក្នុងមង្គលការរបស់ តូតា ដែលមើលទៅ រាងខុសគេបន្តិច ហើយក៏មានចំណុចមួយចំនួន ត្រូវបានគេសរសើរផងដែរ៖
១) មានភាពរាក់ទាក់គ្រប់ភ្ញៀវ៖ ចំណុចនេះ គឺពិតជាពិបាកខ្លាំងណាស់ ក្នុងថ្ងៃមង្គលការ ដោយសារតែ កំណើនភ្ញៀវ បានមកជាបន្តបន្ទាប់ ហើយក៏មានអ្នកខ្លះមានការ រាក់ទាក់ បានគ្រប់ភ្ញៀវ តែសម្រាប់កូនក្រមុំខ្លះ ក៏មិនសូវ រហូតអ្នកចូលរួម មានការអាក់អន់ស្រពន់ចិត្តផងដែរ។ ប៉ុន្តែសម្រាប់ តូតា ទោះបីជានាងរវល់ប៉ុណ្ណា ក៏នាងព្យាយាមស្និទ្ធស្នាល គ្រប់ភ្ញៀវដែលចូលរួម ហើយ ក៏សម្តែងការអរគុណ ទៅដល់ក្រុមការងារទាំងអស់ មិនថា សម្អាងការ ក្រុមជាងថត ដែលធ្វើឲ្យមង្គលការរបស់នាង ប្រកបដោយរលូន។ នេះជារឿងដែល ភ្ញៀវភាគច្រើន បានសរសើរទៅកាន់នាង។
២) មិនខ្ជះខ្ជាយលើចិញ្ចៀន៖ តារាខ្លះ បានព្យាយាមចំណាយលុយជាច្រើន ទៅលើចិញ្ចៀន ឲ្យមានគ្រាប់ពេជ្រ ធំៗ ដើម្បីបង្អួតភ្នែកអ្នកចូលរួម ថាចិញ្ចៀនពួកគេ ពិតជាឡូយបែបណា តែសម្រាប់តូតា និងស្វាមី បានធ្វើចិញ្ចៀន រាងនាគ សាមញ្ញ បែបជាលក្ខណៈគូ ដោយនាង មិនចង់ចំណាយលុយច្រើនសន្ធឹកសន្ធាប់ ទៅលើរឿងទាំងអស់នេះ។
៣) ការផាត់មុខ៖ តាំងពីពេលព្រឹក ដល់ពេលបញ្ចប់កម្មវិធី គេសង្កេតឃើញថា តូតា បានកម្មង់ឲ្យសម្អាងការ ផាត់មុខបែបសាមញ្ញៗ ស្តើងបំផុត បើទោះបី ជាថ្ងៃពិសេសរបស់នាងក៏ដោយ ប្រហែលជានាងយល់ឃើញថា ការផាត់មុខក្រាស់ៗ ធ្វើឲ្យសម្រស់របស់នាង ឃើញចាស់ហើយមើលទៅ។ ប៉ុន្តែសម្រាប់ភ្នែកអ្នកគាំទ្រ គឺចូលចិត្តការផាត់មុខបែបនេះ ស្រទន់ៗ មានមន្តស្នេហ៍។
៤) ចែកអាហារ៖ ក្រោយបញ្ចប់មង្គលការ នាពេលយប់ អ្នកម្តាយតូតា ក៏បានយកចំណីអាហារជាច្រើនថង់ បានរៀបចំយ៉ាងស្រស់ស្អាត ចែកជូនគេទទួលទាន ដែលជាទង្វើដ៏ល្អមួយ ជៀសវាងការចាក់ចោល នាំឲ្យស្តាយ។