បើកបង្ហាញចិញ្ចៀនរៀបការ តូតា ពិតជាស្រស់ស្អាត ច្នៃឡើងប្រណីតខ្លាំង!

//s5.kh1.co/ac/ac4a718fb5a53bdb999222fcbedb6ba286bc57c2.jpg
តារា & កម្សាន្ដ

 ១៧-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តោះមកមើលចិញ្ចៀនរៀបការ របស់ តូតា និងស្វាមី កាលពីម្សិលមិញនេះ ពិតជាស្រស់ស្អាត ព្រមទាំងមានការរចនាម៉ូតយ៉ាងពិសេស ដែលជារូបនាគ ដាំពេជ្រភ្លឺចែងចាំងទៀតផង។

ភ្នំពេញ៖ គឺជាថ្ងៃដ៏ពិសេសអស្ចារ្យ សម្រាប់តារាសម្ដែងស្រី ម៉ាក សែនសូនីតា ដែលកាលពីម្សិលមិញនេះ គឺជាថ្ងៃរៀបមង្គលការរបស់នាង និងស្វាមី ដែលបានប្រារព្ធធ្វើឡើងនៅក្នុងសណ្ឋាគារសុខា ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំ ប្រកបដោយភាពអធិកអធម និងភាពកក់ក្ដៅយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទិដ្ឋភាពនៅក្នុងថ្ងៃដ៏ពិសេសអស្ចារ្យរបស់នាង កាលពីម្សិលមិញនេះ ឃើញថា ពិតជាមានភាពអ៊ូអរ ដោយមានការចូលរួមពីសំណាក់មិត្តៗ ព្រមទាំងសិស្សច្បង និងសិស្សប្អូន នៅក្នុងរង្វង់សិល្បៈជាច្រើនបានមកចូលរួមអបអរសាទរទៅដល់នាង និងស្វាមីផងដែរ។

ដោយឡែក បើក្រឡេកទៅមើលក្នុងពិធីមង្គលរបស់នាងផ្ទាល់វិញ ឃើញថាពិតជាមានការរៀបចំ និងតុបតែងបានយ៉ាងស្រស់ស្អាត លេចធ្លោ ជាពិសេសអ្វីដែលធ្វើឲ្យហ្វេនៗចង់ដឹងកាន់តែច្បាស់ នោះគឺ ចិញ្ចៀនរៀបការរបស់អ្នកទាំងពីរ ដែលបានបំពាក់ឲ្យគ្នាទៅវិញទៅមក កាលពីពេលព្រឹកម្សិលមិញនេះ។

ដោយក្នុងនោះមានការលេចឡើងនូវ ចិញ្ចៀនរៀបការរបស់គូស្វាមីភរិយាមួយគូនេះ គឺត្រូវបានរចនាម៉ូតជា រូបនាគយ៉ាងប្រណីត ជាមួយនឹងការដាំពេជ្រ ដ៏ភ្លឺចែងចាំង ដែលក្រោយពីបានពាក់ហើយ គឺពិតជាមានសាកសមខ្លាំងណាស់៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

 តូតា និង ស្វាមី
 តូតា និង ស្វាមី
 តូតា និង ស្វាមី
 តូតា និង ស្វាមី
 តូតា និង ស្វាមី
 តូតា និង ស្វាមី
 តូតា និង ស្វាមី
 តូតា និង ស្វាមី
រូបភាពដែល តូតា បានពាក់ចិញ្ចៀនរៀបការ
រូបភាពដែល តូតា បានពាក់ចិញ្ចៀនរៀបការ
រូបភាពដែល តូតា បានពាក់ចិញ្ចៀនរៀបការ
រូបភាពដែល តូតា បានពាក់ចិញ្ចៀនរៀបការ
ចិំញ្ចៀនរៀបការរបស់ តូតា និង ស្វាមី
ចិំញ្ចៀនរៀបការរបស់ តូតា និង ស្វាមី
ម៉ាក សែនសូនីតា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T