ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសមួយទៀត នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ ដោយបញ្ជាក់អំពីករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន៤ករណីទៀត ដោយបានរកឃើញនៅលើខ្លួនជនជាតិខ្មែរឥស្លាមចំនួន២នាក់ បុរសជនជាតិខ្មែរមកពីប្រទេសបារាំងមួយនាក់ និងកូនតូចអាយុ0៤ខែរបស់ជនជាតិបារាំងអាយុ ៣៥ឆ្នាំនោះចំនួន ១នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងនៅក្នុងប្រទេសកម្ពុជាបានកើនដល់ ១២ នាក់ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជារកឃើញអ្នកឆ្លង COVID-19 ចំនួន១២ករណី ដោយផ្តើមពីករណីដំបូងលើបុរសទេសចរចិនម្នាក់នៅខេត្តព្រះសីហនុ បន្ទាប់មកបុរសខ្មែរម្នាក់នៅខេត្តសៀមរាប ជនជាតិអង់គ្លេស៣នាក់នៅនាវា Viking Cruise ដែលចតនៅកំពង់ចាម បុរសកាណាដាម្នាក់ដែលជាគ្រូបង្រៀនសាលាអន្តរជាតិមួយ បុរសបែលហ្ស៊ិក ដែលជាបុគ្គលិកអន្តរជាតិមួយ។
កាលពីថ្ងៃទី១៥ ខែមីនា ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញ៥ករណីទៀត ដែលក្នុងនោះមានបុរសបារាំងម្នាក់ដែលមកពីបារាំង ហើយឆ្លងធ្វើតេស្តនៅសិង្ហបុរី។ បន្ទាប់មកនោះពេលយប់ មានការប្រកាស៤ករណីបន្ថែម ក្នុងនោះមានទារកបារាំងអាយុ៤ខែដែលជាកូនបុរសបារាំងខាងលើ បុរសខ្មែរម្នាក់ពីប្រទេសបារាំង និងបុរសខ្មែរឥស្លាម២នាក់នៅខេត្តព្រះវិហារ ដែលមានប្រវត្តិទៅចូលរួមពិធីបុណ្យសាសនានៅគួឡាឡាំពួរ។
សូមអានសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល: