កូរ៉េខាងត្បូង៖ ឧស្សាហកម្មកម្សាន្តកូរ៉េល្បីឈ្មោះក៏ដោយសារតែមិនស្វាគមន៍ទំនាក់ទំនងតារាជាមួយដៃគូដោយបើកចំហ។ ទោះជាយ៉ាងនេះក្តីក៏មានតារាជាច្រើនគូ ដែលបានហ៊ានបង្ហាញជាសាធារណៈដោយចិត្តក្លាហាន ជាមួយនឹងទំនាក់ទំនងរបស់ពួកគេ ហើយក៏នៅតែបន្តទំនាក់នងនោះដល់សព្វថ្ងៃនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាទាំង ៤ គូនោះមានដូចជា៖
១. Momo និង Heechul
កាលពីថ្ងៃទី ២ ខែមករា ភ្នាក់ងាររបស់ Heechul និង Momo បានបញ្ជាក់ថាអ្នកទាំងពីរបានទាក់ទងគ្នាអស់រយៈពេលជាច្រើនខែមកហើយ។ ចាប់តាំងពីពេលនោះមក Heechul បាននិយាយអំពីទំនាក់ទំនងរបស់គាត់ជាមួយ Momo នៅក្នុងកម្មវិធីជាច្រើនដែលគាត់បានបង្ហាញខ្លួន។
២. Jihyo និង Daniel
ភ្នាក់ងាររបស់ Jihyo និង Daniel បានបញ្ជាក់ថាអ្នកទាំងពីរបានណាត់ជួបគ្នានៅថ្ងៃទី ៤ ខែសីហាឆ្នាំ ២០១៩។ ទោះបីមិនសូវដឹងអំពីទំនាក់ទំនងរបស់ពួកគេក៏ពិតមែន ប៉ុន្តែ Jihyo ត្រូវបានគេសង្ស័យ ថាបានផ្ញើសារសម្ងាត់ទៅកាន់ Daniel នៅលើបណ្តាញសង្គម Instagram។
៣. Kyungri និង Jinwoon
Kyungri និង Jinwoon ត្រូវបានគេរាយការណ៍ថាបានណាត់ជួបគ្នានៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ហើយភ្នាក់ងាររបស់ Jinwoon គឺ Mystic Story បានបញ្ជាក់នៅថ្ងៃដដែល។ អ្នកទាំងពីរកំពុងប្រារព្ធខួបលើកទី ៣ របស់ពួកគេនៅឆ្នាំនេះ។
៤. Hyuna និង Dawn
គូស្នេហ៍ដែលបើកចំហបំផុតនៅក្នុងបញ្ជីនោះគឺ Hyuna និង Dawn បានណាត់ជួបគ្នាតាំងពីខែឧសភា ឆ្នាំ ២០១៦។ ពួកគេតែងតែចែករំលែករូបភាពជាមួយគ្នានៅលើបណ្តាញសង្គម រួមទាំងភាពផ្អែមល្ហែមរបស់ពួកគេ និងថែមទាំងបង្ហាញការកោតសរសើរចំពោះគ្នាទៅវិញទៅមក៕