គួរឲ្យសរសើរ! Bill Gate លាលែងពី តំណែងក្រុមប្រឹក្សាភិបាល Microsoft ទៅធ្វើការងារ​ មនុស្សធម៌វិញ!

//s5.kh1.co/76/760422013c80be31e97b6d36274e621777c34c54.jpg
សង្គម

 ១៤-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ស្ថាបនិក Microsoft លោក Bill Gate នឹងលាលែងពីតំណែង ក្រុមប្រឹក្សាភិបាល Microsoft ដើម្បីផ្តោតលើ សកម្មភាពមនុស្សធម៌វិញ។

បរទេស៖ បុរសម្នាក់ ក្នុងចំណោមបុរស ដែលមានជាងគេ បំផុតនៅលើពិភពលោក គឺលោក Bill Gate មានអាយុ ៦៥ ឆ្នាំ បានប្រកាសចាកចេញពី ក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន កាន់កាប់ដ៏ធំលោក Warren Buffett គឺ Microsoft ហើយជាមួយ ហេតុផលដ៏សមស្របមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ យោងតាមសេចក្តីប្រកាសពី ការផ្លាស់ប្តូរ ការសំរេចចិត្តចុងក្រោយរបស់ Bill Gate បាននិយាយថា ក្រុមហ៊ុននៅតែជា ផ្នែកសំខាន់មួយ នៃការងាររបស់គាត់ ហើយនឹងបន្តចូលរួម ជាមួយថ្នាក់ដឹកនាំរបស់ខ្លួន។

អ្វីដែលពិសេស Bill Gate បានចាកចេញពី Microsoft ព្រោះតែចង់ផ្តោតលើសុខភាព ព្រមទាំង ការអភិវឌ្ឍពិភពលោក ការអប់រំ និងដោះស្រាយ ការប្រែប្រួលអាកាសធាតុ ទៅវិញ។

លើសពីនេះ មហាសេដ្ឋីរូបនេះ  នឹងគ្រប់គ្រងមូលនិធិសប្បុរសធម៌ ដ៏ធំមួយរបស់ពិភពលោក ដែលផ្តល់មូលនិធិដល់កម្មវិធីសុខភាពពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ ជាពិសេស កាត់បន្ថយភាពក្រីក្រ។

គួរបញ្ជាក់ផងដែរថា លោក Bill Gate ត្រូវបានចុះបញ្ជី ដោយទស្សនាវដ្តី Forbes ថាជា អ្នកមានបំផុតទី នៅលើពិភពលោក បន្ទាប់ពីស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ដែលកំពុងរស់នៅលើ គំនរទ្រព្យសម្បត្តិ ច្រើនរាប់លានកោដ ឯណោះ។

សូមទស្សនារូបខាងក្រោម៖

ក្រុមហ៊ុន Microsoft
ក្រុមហ៊ុន Microsoft
លោក Bill Gate
លោក Bill Gate
លោក Bill Gate
លោក Bill Gate
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T