ក្ដៅៗ! ក្រសួងសុខាភិបាល សម្រេចបិទសាលារៀន CIS សាខាកោះពេជ្រ បន្ទាប់ពី រកឃើញអ្នកធ្វើការនៅទីនោះ ផ្ទុក Covid-19

//s5.kh1.co/cf/cf742ff098cea3b8646f6b41ad90e3b66d5994fd.jpg
សង្គម

 ១៤-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មកទល់នឹងពេលនេះ ស្រាប់តែ ក្រសួងសុខាភិបាល បានសម្រេចឲ្យ បិទសាលារៀនមួយ មានឈ្មោះថា CIS សាខាកោះពេជ្រ ជាបណ្ដោះអាសន្ន ដោយសារតែ គេរកឃើញថា បុរសជនជាតិកាណាដា ដែលបានឆ្លងCovid-19 នោះជាអ្នកធ្វើការ នៅសាលានោះតែម្ដង។

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីម្សិលមិញនេះ ក្រសួងសុខាភិបាល បានរកឃើញករណីមានអ្នកផ្ទុកជំងឺ Covid-19 ចំនួន២ករណីបន្ថែមទៀត នៅក្នុងរាជធានីភ្នំពេញ ផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ករណីតេស្ដវិជ្ជមាននេះ បានកើតឡើងលើ បុរសជនជាតិកាណាដាវ័យ ៤៩ឆ្នាំ និងជនជាតិបែលហ្សិក មានអាយុ៣៣ឆ្នាំ ដែលជារួម បុរសពីររូបខាងលើ កំពុងដាក់ព្យាបាល ដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត។

យ៉ាងណាមិញ មកទល់នឹងពេលនេះ ស្រាប់តែ ក្រសួងសុខាភិបាល បានសម្រេចឲ្យ បិទសាលារៀនមួយ មានឈ្មោះថា CIS សាខាកោះពេជ្រ ជាបណ្ដោះអាសន្ន ដោយសារតែ គេរកឃើញថា បុរសជនជាតិកាណាដា ដែលបានឆ្លងCovid-19 នោះជាអ្នកធ្វើការ នៅសាលានោះតែម្ដង។

សូមបញ្ជាក់ផងដែរថា នៅខណៈពេលនេះដែរ ក្រសួងសុខាភិបាល កំពុងដុតដៃដុតជើង ខំប្រឹងយ៉ាងសស្រាក់សស្រាំ ស្រាវជ្រាវរក អ្នកដែលប៉ះផ្ទាល់ និងប្រយោល ជាមួយបុរសជនជាតិកាណាដា និងបែលហ្សិករូបនោះ៕

រូបតំណាង
រូបតំណាង
ទិដ្ឋភាពនៅសាលារៀន
ទិដ្ឋភាពនៅសាលារៀន
សារដែលសាលារៀន បានបញ្ជាក់
សារដែលសាលារៀន បានបញ្ជាក់
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T