ខ្លាំងបាត់! បុរសម្នាក់ ពាក់ក្រដាសកាតុងរាងដូចឌីស ដើម្បីរក្សាគម្លាតពីអ្នកនៅជុំវិញខ្លួន ព្រោះខ្លាចឆ្លងវីរុសកូរ៉ូណា (មានវីដេអូ)

//s5.kh1.co/96/961ecf4fdcc1ab1bbfea932fab95f1d85d3d1568.jpg
សង្គម

 ១៣-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់ ពាក់ក្រដាសកាតុងទំហំធំរាងជារង្វង់ដូចឌីស ដើម្បីរក្សាគម្លាតពីអ្នកជុំវិញខ្លួន ព្រោះខ្លាចឆ្លងវីរុសកូរ៉ូណា

អុីតាលី៖ បុរសជនជាតិអុីតាលីម្នាក់ បានបង្កការភ្ញាក់ផ្អើលដល់គេឯង តាមរយៈការកែច្នៃក្រដាសកាតុងរាងធំល្មម ដែលមានកាំរង្វង់ជាងមួយម៉ែត្រ ដើម្បីរក្សាគម្លាតពីអ្នកនៅជុំវិញខ្លួន ព្រោះខ្លាចឆ្លងជំងឺថ្មី បន្ទាប់ពីអង្គការសុខភាពពិភពលោកបានប្រកាសថា Covid-19 ជាជំងឺរាតត្បាតសកល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងឃ្លីបវីដេអូមួយ ដែលត្រូវបានគេចែករំលែកនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃពុធ កន្លងទៅនេះ បានបង្ហាញពីបុរសវ័យកណ្ដាលម្នាក់ ដែលមិនត្រូវបានគេបញ្ចេញអត្តសញ្ញាណ ខណៈដែលរូបគាត់កំពុងដើរក្នុងផ្សារ Testaccio ក្នុងទីក្រុង រ៉ូម ដោយពាក់ក្រដាសកាតុងទំហំធំរាងជារង្វង់ដូចឌីស និងមានប្រឡោះនៅត្រង់ចំណុចកណ្ដាល ល្មមនឹងរាងរបស់គាត់ សម្រាប់រក្សាគម្លាតពីអ្នកនៅជុំវិញខ្លួន ដើម្បីបង្ការវីរុសឆ្លងថ្មី។

បុរសខាងលើ
បុរសខាងលើ

សូមរម្លឹកថា កាលពីពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក ដែលហៅកាត់ថា WHO ក៏បានណែនាំឲ្យប្រជាជនព្យាយាមរក្សាគម្លាតយ៉ាងតិចមួយម៉ែត្រ ពីអ្នកដែលក្អក ឬកណ្ដាស់ ព្រោះដំណក់ទឹករាវតូចៗដែលខ្ទៀតមកអាចផ្ទុកវីរុសបាន។

គួរឲ្យដឹងផងដែរថា ចំនួនអ្នកឆ្លងវីរុស Covid-19 នៅប្រទេសអុីតាលីបានកើនដល់ ១៥,១១៣ នាក់ ហើយអ្នកស្លាប់មានចំនួន ១,០១៦ នាក់ ខណៈអ្នកជាសះស្បើយពីជំងឺវិញមានចំនួន ១,២៥៨ នាក់ នេះបើយោងទៅតាមទិន្នន័យ Tracking Coronavirus របស់ BNO News គិតត្រឹមរសៀលនេះ៕

មានវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T