កាណាដា៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន CBC បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី Sophie Trudeau ដែលត្រូវជាភរិយារបស់នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ត្រូវបានក្រុមវេជ្ជបណ្ឌិតធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូរ៉ូណា ឬ COVID-19 ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសារព័ត៌មាន CBC ក៏បានរាយការណ៍ទៀតថា លោកស្រី Sophie Trudeau បានធ្លាក់ខ្លួនឈឺនៅពេលដែលគាត់ធ្វើដំណើរត្រឡប់មកពីចក្រភពអង់គ្លេសវិញ។
គួរឱ្យដឹងផងដែរថា រហូតមកដល់ពេលនេះ លោកនាយករដ្ឋមន្ត្រីកាណាដា ត្រូវបានវេជ្ជបណ្ឌិតរៀបចំឱ្យនៅដាច់ដោយឡែក ក្នុងរយៈពេល 14 ថ្ងៃ ហើយរង់ចាំលទ្ធផលធ្វើតេស្តរបស់លោក។
បើទោះបីត្រូវគេរៀបចំឱ្យនៅដាច់ដោយឡែកក៏ដោយ ក៏លោក Trudeau នៅតែអាចធ្វើការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំពិភពលោកជាច្រើន រួមទាំងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ផងដែរ។
យោងតាមការិយាល័យនាំពាក្យរបស់លោក Trudeau ក៏បានឱ្យដឹងដែរថា នាយករដ្ឋមន្ត្រីនិងប្រធានាធិបតី បានពិភាក្សាគ្នាពីបញ្ហាប្រឈមទាក់ទងនឹងការរាតត្បាតរបស់វីរុសកូរ៉ូណារវាងប្រទេសកាណាដានិងសហរដ្ឋអាមេរិក បួករួមទាំងបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ៕