ចំជារោគចិត្ដមែន! ស្ត្រីម្នាក់បើករថយន្ដចូលក្នុងអាកាសយានដ្ឋាន បង្កជាការភ្ញាក់ផ្អើលដល់គេឯង

//s5.kh1.co/f4/f4f9c65313a3278ba54cafbfb632d5208155254d.jpg
សង្គម

 ១២-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ហេតុការណ៍ថ្មីមួយ បានបង្កការភ្ញាក់ផ្អើលជាខ្លាំងកាលពីល្ងាចម្សិលមិញនេះ ដោយសារស្រី្ដវ័យ ៥៥ ឆ្នាំម្នាក់បានបើករថយន្ដចូលក្នុងអគារនៃអាកាសយានដ្ឋានមួយនៅរដ្ឋ Terengganu ប្រទេសម៉ាឡេស៊ី

ម៉ាឡេស៊ី៖ ហេតុការណ៍ថ្មីមួយ បានបង្កការភ្ញាក់ផ្អើល និងភិតភ័យជាខ្លាំងទៅដល់អ្នកដំណើរ រួមទាំងបុគ្គលិកជាច្រើននៅអាកាសយានដ្ឋានមួយនៅរដ្ឋ Terengganu ដោយសារស្រី្ដវ័យ ៥៥ ឆ្នាំម្នាក់បានបើករថយន្ដចូលក្នុងអគារនៃអាកាសយានដ្ឋានតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រថយន្ដរបស់ជនបង្ក
រថយន្ដរបស់ជនបង្ក

ករណីដ៏កម្រនេះ បានកើតឡើងនៅថ្ងៃទី១១ ខែមីនាម្សិលមិញនេះ នាវេលាម៉ោងប្រហែល៤និង៣០នាទីរសៀល ដោយមានស្ត្រីវ័យ៥៥ឆ្នាំដែលត្រូវបានគេដឹងថាគាត់មានសតិមិនល្អ បានបើករថយន្ដម៉ាក Perodua MyVi របស់គាត់ សំដៅចូលទៅក្នុងអគារអាកាសយានដ្ឋានតាមច្រកទ្វារស្វ័យប្រវត្តិ។ ពេលនោះដែរ បុគ្គលិកដែលកំពុងបម្រើការនៅទីនោះ ក៏បានព្យាយាមបញ្ឈប់រថយន្ដភ្លាមៗ។ តែបើទោះជាអាចបញ្ឈប់រថយន្ដបាន និងបុគ្គលិកព្យាយាមនិយាយលួងលោមយ៉ាងណាក៏ដោយ ក៏ស្ត្រីនោះ មិនព្រមចេញពីក្នុងរថយន្ដឡើយ។ ដូច្នេះ បុគ្គលិកបានសម្រេចរុញរថយន្ដចេញ ទាំងដែលគាត់កំពុងនៅក្នុងរថយន្ដ។ បន្ទាប់មកទៀត បុគ្គលិកក៏នៅតែបន្ដការព្យាយាមនិយាយលួងលោមដោយចំណាយពេលជាង១ម៉ោង ទើបធ្វើឲ្យគាត់សម្រួលអារម្មណ៍ និងព្រមចេញពីរថយន្ដ។ ឆ្លៀតឱកាសនោះដែរ បុគ្គលិកបានស្ទុះយ៉ាងលឿនទៅពន្លត់ម៉ាសុីនរថយន្ដ និងដកសោរចេញ។

រថយន្ដរបស់ជនបង្ក
រថយន្ដរបស់ជនបង្ក

យ៉ាងណាមិញ អ្នកគ្រប់គ្រងអាកាសយានដ្ឋានបានប្រាប់ឲ្យដឹងថា នេះជាលើកទីមួយហើយ ដែលមានអ្នកបើករថយន្ដចូលដល់ខាងក្នុង ហើយសំណាងណាស់ ដែលមិនមានអ្នករងរបួស និងមិនមានរបស់របរអ្វីខូចខាត ហើយខាងអាកាសយានដ្ឋាននឹងរៀបចំសន្តិសុខឡើងវិញ ដើម្បីការពារកុំឲ្យមានករណីបែបនេះ កើតឡើងម្តងទៀត។ ចំពោះជនបង្កវិញ ពេលនេះគឺកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិស ​​​​​​​​​​​​​៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T