RM ទិញApartment ប្រណីតមួយ រីឯតម្លៃវិញ បើដឹង ប្រាកដជាបើកភ្នែកធំៗ

//s5.kh1.co/62/62460378c918ae47d8fb2bda49f754b085769913.jpg
តារា & កម្សាន្ដ

 ១២-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ RM បានក្លាយទៅជាម្ចាស់អាផាតមិនដ៏ប្រណិតមួយ កណ្ដាលទីក្រុងសេអ៊ូល ដែលមានតម្លៃ ៤.៩ពាន់លានវ៉ុន( លុយកូរ៉េ) ដែលស្មើរនឹង ៤លានដុល្លារអាមេរិក។

កូរ៉េខាងត្បូង៖ អ្នកណាៗក៏ស្គាល់ដែរ បើនិយាយពី BTS ប្រិយមិត្តប្រាកដជាស្គាល់យ៉ាងច្បាស់អំពីសមាជិកនីមួយៗ ដែលម្នាក់ៗសុទ្ធតែមានរូបរាងសង្ហាខ្លាំងតែម្ដង។ ក្នុងនោះបើនិយាយ Kim Nam Joon ឬ RM ដែលមានរូបរាងសង្ហានិងពូកែរ៉េប ថែមទាំងជាមេដឹកនាំក្រុមដ៏ល្បីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ក្រៅពីមានរូបសង្ហា មានភាពល្បីល្បាញខ្លាំងស្ទើរតែទូទាំងពិភពលោក  កាលពីពេលថ្មីៗនេះ RM បានក្លាយទៅជាម្ចាស់អាផាតមិនដ៏ប្រណិតមួយ កណ្ដាលទីក្រុងសេអ៊ូល ក្នុងតំបន់ Hannam The Hill ក្នុងនោះ RM បានទិញខុនដូចំនួន ២៨៤,២១ម៉ែត្រការ៉េ ដែលមានតម្លៃ ៤.៩ពាន់លានវ៉ុន( លុយកូរ៉េ) ដែលស្មើនឹង ៤លានដុល្លារអាមេរិក។

អ្វីដែលគេចាប់អារម្មណ៍ នោះគឺ Hannam The Hill គឺជាកន្លែងដែលល្អដាច់គេទាំងសោភ័ណ្ឌភាព តម្លៃ និងមានសុវត្តិភាពបំផុត ក្នុងទីក្រុងសេអ៊ូល ដែលជាកន្លែងដែលល្អមួយសម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់ និងរស់នៅបែបប្រើប្រាស់ជីវិតឯកជន។

គួរបញ្ជាក់ផងដែរថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សមាជិក BTS ២នាក់ហើយ ដែលបានទិញអាផាតមិនដ៏ប្រណីតនៅទីនេះ ដែលកន្លងមក Jin ក៏បានទិញខុនដូមួយនៅទីនេះដែរ ដែលមានទំហំប្រហាក់ប្រហែលគ្នាទៅនឹង RM ដែរ ក្នុងតម្លៃ ៤.៣លានវ៉ុន ដែលស្មើនឹង ប្រមាណ ៣.៧លានដុល្លារអាមេរិក ផងដែរ។

 RM
 RM
 RM
 RM
 RM
 RM
 Hannam The Hill
 Hannam The Hill
 Hannam The Hill
 Hannam The Hill
 Hannam The Hill
 Hannam The Hill
 Hannam The Hill
 Hannam The Hill
Chan Sophon
S.P

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T