យោងតាមសាព័ត៌មានរបស់អង់គ្លេស BBC News ដែលបានចុះផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោង ៩:២៤នាទីព្រឹក បានសរសេរថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសលុបចោលការរឹតត្បិតការធ្វើដំណើរថ្មីនៅអឺរ៉ុបក្នុងគោលបំណងដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃពុធ លោកបាននិយាយថាទៀតថា រាល់ការធ្វើដំណើរពីអឺរ៉ុបនឹងត្រូវផ្អាករយៈពេល ៣០ ថ្ងៃខាងមុខ ហើយលោកបាននិយាយថាការរឹតបន្តឹងខ្លាំង ប៉ុន្តែនឹងមិនចាំ បាច់អនុវត្តចំពោះ ប្រទេសអង់គ្លេសទេ។ ដែលករណីវីរុសចំនួន ៤៦០ ករណីត្រូវបានបញ្ជាក់នៅពេលនេះ ហើយមានករណីឆ្លងវីរុសនេះមានចំនួន ១,១៣៥ ករណីនៅទូទាំងសហរដ្ឋអាមេរិក ដោយមានអ្នកស្លាប់ចំនួន ៣៨ នាក់។
លោក Trump បាននិយាយថា“ ដើម្បីការពារករណីថ្មីពីការចូលព្រំដែន យើងនឹងផ្អាករាល់ការធ្វើដំណើរពីអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេល ៣០ ថ្ងៃខាងមុខ”។ លោកបានបន្ថែមថា“ ច្បាប់ថ្មីនឹងចូលជាធរមាននៅថ្ងៃសុក្រនៅពាក់កណ្តាលអធ្រាត្រ”៕