អាមេរិក៖ ជាមួយនឹងរបាយការណ៍ថ្មីនៃករណីឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅជុំវិញសហរដ្ឋអាមេរិក ក្រុមហ៊ុន Google បានចាត់វិធានការណ៍ ដើម្បីស្នើសុំឲ្យបុគ្គលិក នៅទ្វីបអាមេរិកខាងជើងទាំងអស់ ធ្វើការនៅផ្ទះ ប្រសិនបើពួកគេអាចធ្វើបាន។ វិធានការណ៍មួយនេះនឹងមានរយៈពេល រហូតដល់ថ្ងៃទី១០ ខែមេសា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនបានដាក់ចេញនូវគោលការណ៍ស្រដៀងគ្នា បន្ទាប់ពីជំងឺថ្មីនេះបានផ្ទុះឡើង នៅក្នុងរដ្ឋវ៉ាស៊ីនតោន ហើយក្រុមហ៊ុន Google ក៏បានផ្ដល់នូវគោលការណ៍ស្រដៀងគ្នានេះរួចហើយ ដល់បុគ្គលិកទាំងអស់នៅតំបន់ Bay Area នៃរដ្ឋកាលីហ្វ័រញ៉ា។
ក្នុងពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានហាមឃាត់ ការផ្សាយពាណិជ្ជកម្ម សម្រាប់ប្រភេទម៉ាសពេទ្យវះកាត់ ហើយក្រុមហ៊ុនក៏បានចេញគោលការណ៍ ដែលនឹងចេញថ្លៃព្យាបាលដល់បុគ្គលិកក្រៅផ្លូវការ(បណ្ដោះអាសន្ន) ឲ្យឈប់សំរាក ប្រសិនបើពួកគេមានរោគសញ្ញាដែលអាចកើតជំងឺថ្មីនេះ ឬត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក។
Google គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ចំណែកក្រុមហ៊ុន Microsoft ក៏បានលើកឡើងពីក្ដីកង្វល់ ហើយនឹងសំណូមពរដល់បុគ្គលិកទាំងអស់ ឲ្យធ្វើការនៅផ្ទះ ហើយករណីខ្លះ ប្រាក់ខែនៅរក្សាដដែល បើទោះបីជាម៉ោងធ្វើការត្រូវបានកាត់បន្ថយ។ នៅក្នុងឆ្នាំនេះ សន្និសីទក្រុមអ្នកអភិវឌ្ឍប្រចាំឆ្នាំ I/O របស់ Google ក៏ត្រូវបានលុបចោលផងដែរ ដើម្បីបញ្ជៀសការឆ្លងនិងការរីករាលដាលជំងឺកូវីដ-១៩៕