ថៃ៖ បុរសជនជាតិថៃដែលបានវិលត្រឡប់មកពីប្រទេសអ៊ីតាលីត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានវីរុស Covid-១៩ ដែលនាំឱ្យចំនួននៃការឆ្លងវីរុសប្រល័យពូជសាសន៍មួយនេះសរុបដល់ទៅ ៥០ នាក់។ លោកវេជ្ជបណ្ឌិត Sukhum Karnchanapimai លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលបាននិយាយថា បុរសទាំងពីរនាក់ស្ថិតក្នុង ចំណោមសមាជិក ៦ នាក់នៃក្រុមមួយដែលបានធ្វើដំណើរទៅប្រទេសអ៊ីតាលី ដែលឥឡូវនេះមានចំនួនអ្នកស្លាប់ ដោយសារជំងឺឆ្លងច្រើនជាងគេបន្ទាប់ពីប្រទេស ចិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងចំណោមសមាជិកក្រុមផ្សេងទៀតម្នាក់ក្នុងចំណោមពួកគេត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមាន Covid-១៩ បានក្លាយជាករណីទី ៤៥ របស់ប្រទេស។ ចំណែក ៣ នាក់ទៀតស្ថិតក្រោមការឃ្លាំមើលដោយនាយកដ្ឋាន ត្រួតពិនិត្យជំងឺ ប៉ុន្តែការធ្វើតេស្តនៅមន្ទីរពិសោធន៍មិនទាន់រកឃើញមេរោគឆ្លងនៅឡើយទេ។ ក្នុងចំណោមករណីចំនួន ៥០ ដែលត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍ Covid-១៩ មានមនុស្ស ៣១ នាក់បានជាសះស្បើយពីជំងឺមួយនេះ។ ម្នាក់បានស្លាប់ ហើយ ១៨ នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យ។

ការយកចិត្តទុកដាក់សំខាន់នៅពេលនេះគឺការវិលត្រឡប់របស់ពលករថៃខុសច្បាប់ពីប្រទេសកូរ៉េខាងត្បូងជាពិសេសពីតំបន់ Daegu ដែលរងគ្រោះខ្លាំង។ របាយការណ៍នៅលើបណ្តាញសង្គមបានបង្ហាញថាពួកគេមួយចំនួនមិនបានស្ម័គ្រចិត្ត អនុវត្តន៍ដូចដែលអាជ្ញាធរបានលើកឡើងនោះទេ។ ពលករថៃអាយុ ៣០ ឆ្នាំម្នាក់ដែលត្រឡប់មកពីប្រទេសកូរ៉េខាងត្បូងត្រូវបានគេរកឃើញថាមានអាការៈក្តៅខ្លួនខ្លាំងបន្ទាប់ពីបានពិនិត្យនៅអាកាសយានដ្ឋានសុវណ្ណភូមិកាលពីថ្ងៃព្រហស្បតិ៍។
លោកវេជ្ជបណ្ឌិត Sukhum បានមានប្រសាសន៍ថាលទ្ធផលនៃការធ្វើតេស្តនៅមន្ទីរពិសោធន៍ចំនួនពីរមិនបានរកឃើញការឆ្លងមេរោគវីរុសនេះទេ។ អ្នកជំងឺដែលមិនស្រួលខ្លួនម្នាក់ទៀតកំពុងត្រូវបានព្យាបាលនៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura ដែលការធ្វើតេស្តមន្ទីរពិសោធន៍មិនបានរកឃើញវីរុសនោះទេ។

លោកវេជ្ជបណ្ឌិត Sukhum បានលើកឡើងជាថ្មីពីដំបូន្មានរបស់ក្រសួងដែលថាប្រជាជនដែលវិល ត្រឡប់មកពីប្រទេសដែលមានហានិភ័យខ្ពស់ចំនួន ៦ គឺចិន ហុងកុង ម៉ាកាវ កូរ៉េខាងត្បូង អ៊ីរ៉ង់ និងអ៊ីតាលីបានដាក់ឱ្យនៅដោយឡែក ដោយរង់ចាំការពិនិត្យវីរុសនេះបន្តទៀត។ ព្រោះការដាក់ឱ្យនៅដាច់ឆ្ងាយពីគេរយៈពេល ១៤ ថ្ងៃដើម្បីការពារការរីករាលដាលនៃ Covid-១៩។ ពួកគេក៏ត្រូវរាយការណ៍ពីស្ថានភាពសុខភាពរបស់ពួកគេជារៀងរាល់ថ្ងៃដល់មន្រ្តី និងអាចប្រឈមនឹងការពិន័យចំពោះការមិនគោរពច្បាប់៕
