ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​ចូលរួមចំណែកនៅក្នុងកិច្ចប្រជុំហិរញ្ញវត្ថុ Finance Summit 2020 នៅប្រទេសមីយ៉ាន់ម៉ា!

//s5.kh1.co/1d/1df9de6a7d9638ddab29bbbbdbffd050ea3a4096.jpg
សង្គម

 ១០-មីនា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំហិរញ្ញវត្ថុ Finance Summit 2020។

ភ្នំពេញ៖ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំហិរញ្ញវត្ថុ Finance Summit 2020 ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន New World Financial Group និងត្រូវបានប្រព្រឹត្តទៅយ៉ាងអធិកអធមនៅសណ្ឋាគារ Rosewood Yangon នៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា ដោយមានវត្តមាននៃអ្នកជំនាញហិរញ្ញវត្ថុអន្តរជាតិ ម្ចាស់អាជីវកម្ម និងវិនិយោគិន​ប្រមាណ ២០០នាក់ មកពីកន្លែងផ្សេងៗគ្នានៃពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កិច្ចប្រជុំហិរញ្ញវត្ថុ Finance Summit 2020
  កិច្ចប្រជុំហិរញ្ញវត្ថុ Finance Summit 2020

ការអញ្ជើញចូលរួមនេះបានអនុញ្ញាតឱ្យក្រុមហ៊ុន ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល រួមគ្នាជាមួយអ្នកជំនាញកំពូលនៅក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីចែករំលែកបទពិសោធន៍ ការយល់ដឹង និងការវិភាគអំពីនិន្នាការអភិវឌ្ឍន៍នៃទីផ្សារហិរញ្ញវត្ថុពិភពលោក។ ការចែករំលែកនេះបានផ្ដល់នូវសារៈសំខាន់យ៉ាងខ្លាំងសម្រាប់វិស័យហិរញ្ញវត្ថុទាំងមូល ជាពិសេសប្រទេសមីយ៉ាន់ម៉ា ក្នុងខណៈដែលប្រទេសនេះកំពុងពង្រីកទីផ្សារហិរញ្ញវត្ថុរបស់ខ្លួនឱ្យកាន់តែឆាប់រហ័សតាមរយៈការដាក់បញ្ចូលនូវការជួញដូរឧបករណ៍និស្សន្ទ។

លោក U Min Htike Aung អភិបាលគ្រប់គ្រងនៃក្រុមហ៊ុនហិរញ្ញវត្ថុ New World Financial Group បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកពិតជាមានកិត្តិយសក្នុងការរៀបចំកិច្ចប្រជុំ Finance Summit 2020 ហើយលោកមានសុទិដ្ឋិនិយមទៅលើឱកាសវិនិយោគថ្មីៗ ក៏ដូចជាភាពរីកចម្រើននៃទីផ្សារហិរញ្ញវត្ថុរបស់មីយ៉ាន់ម៉ានាពេលខាងមុខដ៏ខ្លី។

  កិច្ចប្រជុំហិរញ្ញវត្ថុ Finance Summit 2020
  កិច្ចប្រជុំហិរញ្ញវត្ថុ Finance Summit 2020

ចាប់តាំងពីថ្ងៃទីមួយដែលក្រុមហ៊ុនត្រូវបានបង្កើតឡើងក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល បានបង្កើតទម្លាប់នៃការចែករំលែក និងការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ការផ្តល់ចំណេះជំនាញលើការវិនិយោគ ការចែករំលែកបទពិសោធន៍ និងការអភិវឌ្ឍធនធានមនុស្ស ការផ្ដល់យោបល់សម្រាប់ការបង្កើត និងការធ្វើវិសោធនកម្មលើបទប្បញ្ញត្តិ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាល្អបំផុតផងដែរ។

ប្រធានផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល លោក Naoto Arase បានមានប្រសាសន៍ថា៖ 

«ខ្ញុំមានកិត្តិយសណាស់ដែលបានមកកាន់វេទិកានេះ ហើយធ្វើការចែករំលែកជាមួយអ្នកជំនាញផ្នែកហិរញ្ញវត្ថុនានា ដើម្បីនាំមកនូវអ្វីដែលល្អបំផុតសម្រាប់វិស័យរបស់យើង។ ខ្ញុំសូមបង្ហាញនូវការកោតសសើរដ៏ស្មោះត្រង់ចំពោះក្រុមហ៊ុន New World Financial Group សម្រាប់ការបង្កើតកិច្ចប្រជុំនេះ ហើយខ្ញុំនឹងស្វាគមន៍រាល់ឱកាសទាំងអស់ ដើម្បីចែករំលែកបទពិសោធន៍ជាង ២០ឆ្នាំ នៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់ខ្ញុំ​ដល់សាធារណជននៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះគឺជាអ្វីដែលខ្ញុំបានបំពេញរួចមកហើយជាមួយគណៈកម្មការមូលបត្រកម្ពុជា ក្នុងដំណើរសិក្ខាសាលាទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា»។​

ប្រសាសន៍របស់លោក Naoto Arase
  កិច្ចប្រជុំហិរញ្ញវត្ថុ Finance Summit 2020
  កិច្ចប្រជុំហិរញ្ញវត្ថុ Finance Summit 2020

ក្រៅពីលោក Naoto Arase សមាសភាពវាគ្មិនដទៃទៀត ដែលបានចូលរួមកិច្ចពិភាក្សាតុមូលលើប្រធានបទ "Annual Market Outlook" នៃកិច្ចប្រជុំ Finance Summit 2020 មានដូចជា៖​ លោក U Min Htike Aung លោក Lawrence Kook អភិបាលនៃ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ លោក Peter Cruz នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន First Bin Zayed Gold លោក George Black ប្រធានប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន Goldwell Capital និងលោក Sam Kima អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន First Asia Merchants Bullion

  កិច្ចប្រជុំហិរញ្ញវត្ថុ Finance Summit 2020
  កិច្ចប្រជុំហិរញ្ញវត្ថុ Finance Summit 2020
  កិច្ចប្រជុំហិរញ្ញវត្ថុ Finance Summit 2020
  កិច្ចប្រជុំហិរញ្ញវត្ថុ Finance Summit 2020
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s5.kh1.co/fd/fd53f3afef5a9f4ed0de99024eafd868ba5599b8.jpg

ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ទទួលបានចំណាត់ថ្នាក់លេខ១លើចំនួននៃប្រតិបត្តិការជួញដូរប្រចាំខែមករា ក្នុងចំណោមក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទទាំងអស់នៅកម្ពុជា!

 ០៥-មីនា-២០២០ 
 ១០ព្រឹក · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T