ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ទទួលបានចំណាត់ថ្នាក់លេខ១លើចំនួននៃប្រតិបត្តិការជួញដូរប្រចាំខែមករា ក្នុងចំណោមក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទទាំងអស់នៅកម្ពុជា!

//s5.kh1.co/fd/fd53f3afef5a9f4ed0de99024eafd868ba5599b8.jpg
សង្គម

 ០៥-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុន ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល បានបន្តភាពជោគជ័យរបស់ខ្លួននៅក្នុងទីផ្សារឧបករណ៍និស្សន្ទកម្ពុជា ដោយទទួលបានចំណាត់ថ្នាក់លេខ១លើចំនួនសរុបនៃប្រតិបត្តិការជួញដូរប្រចាំខែមករា ឆ្នាំ២០២០ ក្នុងចំណោមក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទទាំងអស់។

ភ្នំពេញ៖ ក្រុមហ៊ុន ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល បានបន្តភាពជោគជ័យរបស់ខ្លួននៅក្នុងទីផ្សារឧបករណ៍និស្សន្ទកម្ពុជា ដោយទទួលបានចំណាត់ថ្នាក់លេខ១លើចំនួនសរុបនៃប្រតិបត្តិការជួញដូរប្រចាំខែមករា ឆ្នាំ២០២០  ក្នុងចំណោមក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ទទួលបានចំណាត់ថ្នាក់លេខ១
ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ទទួលបានចំណាត់ថ្នាក់លេខ១

ចំណាត់ថ្នាក់នេះ ត្រូវបានចេញផ្សាយជាសាធារណៈដោយគណៈកម្មការមូលបត្រកម្ពុជា ហើយវាគឺជាចំណាត់ថ្នាក់ល្អជាប្រចាំរបស់ក្រុមហ៊ុន ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល ដែលឆ្លុះបញ្ចាំងពីការគាំទ្រដ៏ខ្លាំងក្លារបស់អតិថិជន ក៏ដូចជាជំនាញវិជ្ជាជីវៈ ការបេ្តជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន។ ក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍នាំមុខគេមួយនៅកម្ពុជា  ក្រុមហ៊ុន ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល បានខំប្រឹងខ្នះខ្នែងប្រមូលផ្តុំអ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុ ដែលមានសមត្ថភាពផ្ដល់នូវការវិភាគទីផ្សារ និងការណែនាំលើការជួញដូរប្រកបដោយវិជ្ជាជីវៈ ចែករំលែកការបណ្ដុះបណ្ដាលចំណេះជំនាញក្នុងការជួញដូរជាបន្តបន្ទាប់ និងផ្ដល់នូវការអប់រំផ្នែកហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់សាធារណជន។ លទ្ធផលនេះ ក៏មានការចូលរួមចំណែកពីសេវាអតិថិជនគួរឱ្យពេញចិត្តរបស់ក្រុមហ៊ុន កម្មវិធីជួញដូរដែលគួរឱ្យទុកចិត្ត និងបច្ចេកវិទ្យាចុងក្រោយបំផុត ដែលអនុញ្ញាតឱ្យអតិថិជនរីករាយនឹងបទពិសោធន៍ជួញដូរដ៏ល្អឥតខ្ចោះ។ គុណសម្បត្តិដែលមិនអាចរំលងបានទាំងនេះ កំពុងទាក់ទាញវិនិយោគិនកាន់តែច្រើនឡើង ឱ្យមកជ្រើសរើសសេវាកម្មវិនិយោគរបស់ក្រុមហ៊ុន ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល

ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ទទួលបានចំណាត់ថ្នាក់លេខ១
ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ទទួលបានចំណាត់ថ្នាក់លេខ១

ចាប់តាំងពីដើមឆ្នាំ២០១៩មក គណៈកម្មការមូលបត្រកម្ពុជា តែងតែចេញផ្សាយនូវរបាយការណ៍ប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទប្រចាំខែ ដោយផ្តោតជាចម្បងលើចំនួនសរុបនៃប្រតិបត្តិការជួញដូរនៅក្នុងខែនីមួយៗ របស់ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទទាំងអស់នៅក្នុងប្រទេសកម្ពុជា។ សារៈប្រយោជន៍នៃរបាយការណ៍នេះ គឺការលើកកម្ពស់ទីផ្សារស្របច្បាប់ និងតម្លាភាពនៃការជួញដូរ ការបង្កើតឱ្យមានការប្រកួតប្រជែងជាវិជ្ជមាន ក្នុងចំណោមក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ ដើម្បីឱ្យពួកគេបន្តបង្កើនស្តង់ដាររបស់ខ្លួន ក៏ដូចជាការផ្តល់ជូនសាធារណជន ជាពិសេសវិនិយោគិននូវការធ្វើបច្ចុប្បន្នភាពដ៏សំខាន់ ទៅលើលំដាប់នៃក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខ។

លោក ជា សុធា នាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល បាននិយាយថា៖

« សមិទ្ធិផលនេះ អាចបញ្ជាក់ថាក្រុមហ៊ុន ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល បាននិងកំពុងដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារឧបករណ៍និស្សន្ទកម្ពុជា។ វាគឺជាលទ្ធផលដ៏ល្អប្រសើរមួយសម្រាប់យើង ហើយវានឹងលើកទឹកចិត្តយើងឱ្យសម្រេចបាននូវលទ្ធផលកាន់តែធំជាងនេះទៀត នាពេលអនាគត។ »

ប្រសាសន៍លោកជា សុធា
ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ទទួលបានចំណាត់ថ្នាក់លេខ១
ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ទទួលបានចំណាត់ថ្នាក់លេខ១

ស្របជាមួយគ្នានេះ លោក សុធា បានសសើរ និងផ្ដល់ការគាំទ្រទៅលើការសម្រេចចិត្តរបស់គណៈកម្មការមូលបត្រកម្ពុជា ដែលបានចេញផ្សាយរបាយការណ៍នៃប្រតិបត្តិការជួញដូរប្រចាំខែ។ លោក ក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលបានផ្ដល់ការទុកចិត្តនិងការគាំទ្រមកលើក្រុមហ៊ុន ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល

ជាមួយនឹងការបេ្តជ្ញាចិត្តដ៏មុតមាំ ក្នុងការកសាងភាពជោគជ័យសម្រាប់ទីផ្សារឧបករណ៍និស្សន្ទកម្ពុជា ក្រុមហ៊ុន ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល នឹងបន្តបង្កើតសមិទិ្ធផលផ្សេងៗបន្ថែមទៀត៕ 

ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ទទួលបានចំណាត់ថ្នាក់លេខ១
ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ទទួលបានចំណាត់ថ្នាក់លេខ១
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T