អាមេរិក៖ មន្ត្រីជាន់ខ្ពស់ផ្នែកសុខភាពសាធារណមួយរូបប្រចាំតំបន់ Santa Clara County រដ្ឋ California គឺអ្នកស្រី Sara Cody បានធ្វើរឿងដែលមិននឹងស្មានដល់មួយ កំឡុងពេលថ្លែងសន្ទរកថា ស្ដីអំពីការថែរក្សាអនាម័យ ដែលក្នុងនោះ អ្នកស្រីបានណែនាំប្រជាជនកុំឲ្យយកម្រាមដៃមកប៉ះនៅលើផ្ទៃមុខ ដើម្បីបង្កាការឆ្លងវីរុស Covid-19 ប៉ុន្តែបែរជាអ្នកស្រីខ្លួនឯង បានភ្លាត់ស្នៀតច្រឡំយកម្រាមដៃទៅដាក់ចូលក្នុងមាត់ នៅមុខសាធារណៈជនរាប់សិបនាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈសកម្មភាពទាំងអស់នេះដែរ ត្រូវបានគេថតជាប់ក្នុងឃ្លីបវីដេអូខ្លីមួយ រួចយកទៅបង្ហោះនៅលើបណ្ដាញសង្គម Twitter បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនទប់សំណើចមិនជាប់ បន្ទាប់ពីបានទស្សនាវីដេអូមួយនេះហើយ។ ក្នុងវីដេអូនោះដែរ អ្នកស្រី Sara Cody បាននិយាយថា៖
យ៉ាងណាមិញ បន្ទាប់ពីនិយាយចប់ភ្លាម ស្រាប់តែអ្នកស្រី Sara Cody បានយកម្រាមដៃដាក់ចូលក្នុងមាត់របស់គាត់មួយរំពេច ខណៈពលរដ្ឋរាប់សិបនាក់កំពុងឈរស្ដាប់ ដែលនេះគឺជាកំហុសអចេតនា ហើយក៏ជាទម្លាប់មួយរបស់គាត់ផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖