ពិតជាល្អមែន! មន្ទីរសុខាភិបាលតាកែវ បាញ់ថ្នាំការពារវីរុស COVID-19 ដល់ភ្ញៀវទេសចរ ច្រកកម្ពុជាវៀតណាម

//s5.kh1.co/93/939999df4a9ed66a66ada21359732f980bb1f682.jpg
សង្គម

 ០៦-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តតាកែវ ដែលបានដាក់ស្នាក់ការរបស់ខ្លួនជាប្រចាំ នៅច្រកទ្វារអន្តរជាតិភ្នំដិន ស្ថិតនៅឃុំភ្នំដិន ស្រុកគិរីវង់ ដែលបានធ្វើការសកម្មភាពត្រួតពិនិត្យ និងធ្វើការបាញ់ថ្នាំការពារជំងឺ វីរុស COVID-19 ពីក្រុមភ្ញៀវទេសចរណ៍ដែលចូលមកតាមច្រកទ្វារអន្តរជាតិភ្នំដិន។

តាកែវ៖ ដូចដែលយើងបានដឹងហើយថា មេរោគដ៏សាហាវមួយ ដែលមានប្រភពចេញពីប្រទេសចិន គឺកូរ៉ូណាវីរុស (Covid19) ដែលមេរោគមួយនេះ កំពុងតែធ្វើឲ្យមនុស្សទូទាំងពិភពលោក មានភាពចលាចល និងបានសម្លាប់មនុស្សអស់ជាច្រើន នាពេលកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ប្រទេសកម្ពុជាយើងផ្ទាល់ ក៏បានរកឃើញមានអ្នកឆ្លងមេរោគនេះ ២ករណីរួចមកហើយ ប៉ុន្តែពួកគាត់ទាំងនោះក៏បានបញ្ជូនទៅកាន់ប្រទេសកំណើតវិញអស់ទៅហើយ។ តែអ្វីដែលគេក៏សម្គាល់នោះគឺ ថ្នាក់ដឹកនាំប្រទេសយើងពិតជាមានការយកចិត្តទុកដាក់ខ្លាំងចំពោះបញ្ហាអស់ទាំងនេះណាស់។

ជាក់ស្ដែង នៅថ្ងៃទី ៦ ខែមិនា នេះផ្ទាល់តែម្ដង តាមរយៈហ្វេសប៊ុកផេក វណ្ណា ព័ត៌មានតាកែវ បានឲ្យដឹងថា៖

ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តតាកែវ ដែលបានដាក់ស្នាក់ការរបស់ខ្លួនជាប្រចាំ នៅច្រកទ្វារអន្តរជាតិភ្នំដិន ស្ថិតនៅឃុំភ្នំដិន ស្រុកគិរីវង់ ដែលបានធ្វើការសកម្មភាពត្រួតពិនិត្យ និងធ្វើការបាញ់ថ្នាំការពារជំងឺ វីរុស COVID-19 ពីក្រុមភ្ញៀវទេសចរណ៍ដែលចូលមកតាមច្រកទ្វារអន្តរជាតិភ្នំដិន ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។

វណ្ណា ព័ត៌មានតាកែវ

គួរបញ្ជាក់ផងដែរថា នេះជាទង្វើដ៏ល្អមួយ ដើម្បីការពារសុវត្តិភាពរបស់ប្រជាជនយើង ឲ្យរួចផុតពីការឆ្លងនូវមេរោគដ៏កាចសាហាវមួយនេះផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

រូបភាពជាក់ស្ដែង
រូបភាពជាក់ស្ដែង
រូបភាពជាក់ស្ដែង
រូបភាពជាក់ស្ដែង
រូបភាពជាក់ស្ដែង
រូបភាពជាក់ស្ដែង
រូបភាពជាក់ស្ដែង
រូបភាពជាក់ស្ដែង
រូបភាពជាក់ស្ដែង
រូបភាពជាក់ស្ដែង
រូបភាពជាក់ស្ដែង
រូបភាពជាក់ស្ដែង
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T