ប្រុសម៉ៅអែបគៀន! Kylie មិនខ្វល់រឿងស្នេហា នាំកូនទៅបង្អួតរាង ក្នុងឈុតប៊ីគីនី ដោយសន្តិភាព

//s5.kh1.co/db/dbc15898ba17cb04c9f25922d9d477db7c544c9d.jpg
តារា & កម្សាន្ដ

 ០៣-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Kylie Jenner ស្លៀកឈុតប៊ីគីនីលំហែកាយជាមួយកូនស្រីយ៉ាងរំភើយ ដោយទុកប្រុសម៉ៅកំពូលស្នេហ៍នៅតែឯង ដោយមិនខ្វល់ខ្វាយសោះឡើយ

អាមេរិក៖ ប្រិយមិត្តទាំងអស់គ្នា ដែលនិយមតាមដានព័ត៌មានតារា ប្រាកដជាស្គាល់កំពូល សេដ្ឋីនីវ័យក្មេង ជាកំពូលអ្នកជំនួញវ័យក្មេង ដែលមានភាពជោគជ័យបំផុត ហើយមានលុយកាន់ ក្នុងដៃរាប់ពាន់លានដុល្លារ ទ្រព្យសម្បត្តិស្តុកស្តម្ភហូរហៀរ ឈ្មោះថា Kylie jenner ជាក់ជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ទំនាក់ទំនងរវាង សង្សារមួយគូនេះ ម្តងឈ្លោះ ម្តងត្រូវ មិនដែលស្រាកស្រាន្ត ទោះបីជាមានចំណងដៃ កូនស្រីមួយទៅហើយក្តី ក៏នៅតែចងមិនជាប់ដែរ ដោយសារតែ ប្រុសម៉ៅចិត្តសឿង Travis Scott តែងតែវេចបង្វេចចេញពី ផ្ទះជាញ៉យៗ នៅពេលដែលពួកគេ ទាស់សម្តីម្តងៗ។

ដោយឡែក ថ្មីៗនេះ សេដ្ឋីនីរូបនេះ ទៅបង្អួតរាង ដោយស្លៀកឈុតប៊ីគីនី យ៉ាងសុិចសុី ក្នុងកំឡុងពេលលំហែកាយជាមួយកូនស្រីតែពីរនាក់ ដោយហាក់ដូចជាមិនខ្វល់ពី ប្រុសម៉ៅកំពូលស្នេហ៍សោះឡើយ ទោះបីជា មានពាក្យចចាមអារ៉ាមជាច្រើន ដែលបង្ហាញថា រវាងនាង និងលោក Travis Scott ទាក់ទងគ្នាវិញហើយក្តី។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅតែមិនទាន់មាន ប្រភពណាមួយ ដែលហ៊ានអះអាងថា ទំនាក់ទំនងរវាង Kylie Jenner និង Travis Scott ពួកគេត្រូវរ៉ូវគ្នាវិញនៅឡើយទេ ៕

សូមចូលមើលរូបភាពខាងក្រោម៖

https://s5.kh1.co/__image/w=622,h=647,q=100/7b/7b9d2772f701923845bc672cfc90b347bf722085.png
https://s5.kh1.co/__image/w=638,h=634,q=100/34/346571ff32f2079d3d316c7efde71c460c096545.png
https://s5.kh1.co/__image/w=634,h=684,q=100/33/33fa5ea0ad6c0e9fcaba2b32f43ccf1fb73f375b.png
https://s5.kh1.co/__image/w=485,h=612,q=100/99/992a97878c4fc336ba653e01571b6fe799600d67.png
https://s5.kh1.co/__image/w=480,h=569,q=100/b9/b91d7bc5ac3b16072325c085299604761b7b29bb.png
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T