ខ្លាឃ្មុំទឹកកកបង្ខំចិត្តសុីកូនជាអាហារ ដោយសារការ​បំផ្លាញ​ជម្រកពីការបម្រែបម្រួលអាកាសធាតុ (វីដេអូ)

//s5.kh1.co/94/94a3a15cc6c06667670a34e6398ab2dee45289b4.jpg
សង្គម

 ០៣-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ខ្លាឃ្មុំទឹកកកជាសត្វដែលសុីសាច់ជាអាហារ តែនេះជាលើកដំបូងដែលយើងឃើញទង្វើបែបនេះពីវា។ការឡើងកម្តៅផែនដី និងសកម្មភាពមនុស្សនៅទ្វីបអាកទិច បានរួមចំណែកក្នុងការធ្វើឱ្យទឹកកករលាយ បាត់បង់ជម្រក និងចំណីរបស់វា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=359,q=100/03/03513bfed5a6bbb26a5e1ca2a6be3522b35574e7.jpg

យោងទៅតាមអ្នកស្រាវជ្រាវ មូលហេតុដែលបណ្តាលឱ្យខ្លាឃ្មុំទឹកកកធ្វើបែបនេះគឺមកពីកង្វះខាតនៃអាហារ ដោយជាទូទៅវាប្រមាញ់នៅលើសមុទ្រទឹកកក ដោយចាប់សត្វភេជាអាហារ។ ប៉ុន្តែដោយសារទឹកកករលាយអស់ វាបង្ខំចិត្តនៅជិតច្រាំង ហើយខ្លាឃ្មុំទឹកកកឈ្មោលធំៗក៏បានដេញចាប់ខ្លាឃ្មុំញី និងកូនតូចៗជាចំណីតែម្តង។

ម្យ៉ាងវិញទៀត គេក៏មើលឃើញពីការសម្លាប់ ហើយកប់សាច់នៅក្នុងទឹកកកផងដែរ ដែលសកម្មភាពនេះមានតែសម្រាប់ខ្លាឃ្មុំពណ៌ត្នោត និងមិនដែលមានចំពោះខ្លាឃ្មុំទឹកកកពីមុនមកទេ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T