ចំណេញហើយ! សិទ្ធិនារីឆ្នាំនេះ គ្រាន់តែទៅអើតពិព័រណ៍សម្រស់ បានកាដូ-បញ្ចុះតម្លៃ ជួបតារាល្បីៗទៀត! (មានវីដេអូ)

//s5.kh1.co/cc/ccfda94b1a1e62bd52fbabfe95dae719c2395ab1.jpg
សង្គម

 ០៣-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កម្មវិធី​ពិព័រណ៍​សម្រស់​​​​​ «Beauty Fairs» បាន​មក​ដល់​ជា​លើក​ទី៦ កំពុង​រៀប​ចំ​ និង​តម្រៀប​ជួរ​គ្នា​បញ្ចុះ​​តម្លៃ​យ៉ាង​​ពិសេស​សម្រាប់​​បង​ប្អូន​ស្ត្រី​សម័យ​ថ្មី។

ភ្នំពេញ៖ ត្រៀម​ៗ ជិត​ដល់​ថ្ងៃ​ទិវា​​សិទ្ធិនារី កម្មវិធី​ពិព័រណ៍​សម្រស់​​​​​ «Beauty Fairs» បាន​មក​ដល់​ជា​លើក​ទី៦ កំពុង​រៀប​ចំ​ និង​តម្រៀប​ជួរ​គ្នា​បញ្ចុះ​​តម្លៃ​យ៉ាង​​ពិសេស​សម្រាប់​​បង​ប្អូន​ស្ត្រី​សម័យ​ថ្មី ដែល​ចូល​ចិត្ត​ប្រើប្រាស់​ផលិត​ផល​ថែរក្សា​សម្រស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កម្មវិធី​ពិព័រណ៍​សម្រស់​​​​​ «Beauty Fairs»
  កម្មវិធី​ពិព័រណ៍​សម្រស់​​​​​ «Beauty Fairs»

«Beauty Fairs» នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ៣ថ្ងៃ គឺចាប់​​ពី​ថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី ៨ ខែមីនា ឆ្នាំ២០២០ នៅ​អ៊ីអន​ ម៉ល​ ភ្នំពេញ ជាន់​ផ្ទាល់​ដី ចាប់​ពី​ម៉ោង​ ១០ព្រឹក ដល់​ម៉ោង​ ១០​យប់។

អ្វី​ដែល​កាន់​តែ​ពិសេស​នោះពិព័រណ៍​សម្រស់ ២០២០​ នេះ មាន​បញ្ចុះ​តម្លៃ​កប់​ៗ ព្រម​ទាំង​មាន​ចែក​កាដូ​ដូចជា៖
- បញ្ចុះ​តម្លៃ​រហូត​ដល់​ទៅ ៧០% សម្រាប់​ផលិតផល​គ្រឿង​សម្អាង និងផលិតផល​ថែរក្សា​ស្បែក
- ចែក​ភេសជ្ជៈ​ Peach Tea Cambodia Free Free ដល់​ទៅ ២០០​កែវ ។

  កម្មវិធី​ពិព័រណ៍​សម្រស់​​​​​ «Beauty Fairs»
  កម្មវិធី​ពិព័រណ៍​សម្រស់​​​​​ «Beauty Fairs»

គ្រាន់​តែ​ដើរ​មើល​ក៏​រីករាយ​ណាស់​ដែរ ជាមួយ​ការលេង​ហ្គេម កម្សាន្ត​ផ្សេងៗ និង​ទទួល​បាន​កាដូ​ឃ្យូតៗ តាម​ស្តង់​ជាច្រើន ដែល​រួម​មាន​ផលិតផល​ថែរក្សា​ និង​បំប៉ន​សម្រស់យ៉ាង​សម្បូរ​បែប គ្រឿង Make up ដែល​ស្ត្រី​ត្រូវ​ការ​ប្រើ​ប្រាស់​ជា​ប្រចាំ និង​ស្ក្រាប់​រូបមន្ត​ឲ្យ​សាច់​ចាំ​ជាដើម។

ជាង​នេះ​ទៅ​ទៀត​ នេះ​ក៏​ជា​ឱកាស​ល្អ​បំផុត​សម្រាប់​ពាណិជ្ជករ​ ដែល​ចង់​បង្ហាញ​ផលិតផល​ថ្មី​ខ្លួន​ចូល​ប្រឡូក​ក្នុង​ទី​ផ្សារ ដើម្បី​​ឆក់​យក​ចំណាប់​អារម្មណ៍​ពី​មហាជន​ផង​ដែរ ព្រោះ​ថា​ដឹង​តែ​ចំណេញ​​ច្រើន​ម៉ងដូចជា៖
- អតិថិជន​យ៉ាង​ហោច​ណាស់ ៣​ម៉ឺន​អ្នក​អាច​មើល​ឃើញ​ស្តង់​របស់​អ្នក​
- អាច​​រក​បាន​ដៃគូ​ចែកចាយ​ធំ​តូច ជា​ច្រើន​ទៀត
- ឱកាស​ទាក់ទាញ​អតិថិជន​ថ្មី​តាម​រយៈ​ការ​ផ្ដល់​គំរូ​
- ឱកាស​បាន​តាំង​ផលិតផល​ក្នុង​ផ្សារ​ទំនើប​ អ៊ីអន ម៉ល
- ដើម្បី​ណែនាំ​ និង​អប់រំ​ផលិតផល​ថ្មីៗ​ដល់​ស្ត្រី និង​គ្រួសារ​កម្ពុជា។​

ចាប់​តាំង​ពី​ឆ្នាំ២០១៦ មក​ម្ល៉េះ ពិព័រណ៍​សម្រស់ ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ី​អន និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ចូលរួម​យ៉ាង​ច្រើន​កុះ​ករ​ពី​មហាជនជាមួយ​ការ​ចូល​រួម​គាំទ្រ​ពី​ផ្សារ​ទំនើប​អ៊ីអន​ផង​ដែរ។​

  កម្មវិធី​ពិព័រណ៍​សម្រស់​​​​​ «Beauty Fairs»
  កម្មវិធី​ពិព័រណ៍​សម្រស់​​​​​ «Beauty Fairs»
  កម្មវិធី​ពិព័រណ៍​សម្រស់​​​​​ «Beauty Fairs»
  កម្មវិធី​ពិព័រណ៍​សម្រស់​​​​​ «Beauty Fairs»

សម្រាប់​ព័ត៌មាន​ថ្មី​ៗ​នៃ​ការ​ផ្សព្វផ្សាយ​ពី​ការ​តាំង​ពិព័រណ៍​ ឬ​មាន​បំណង​ចង់​ជួល​ស្តង់​អាច​ទាក់ទង​តាម​៖
- អ៊ីម៉ែល: [email protected]
- លេខទូរស័ព្ទ: **011 46 99 59/ 010 514 143**
- ហ្វេសបុកផេក: [Beauty Fair Cambodia](https://www.facebook.com/BeautyFairCambodia/)

  កម្មវិធី​ពិព័រណ៍​សម្រស់​​​​​ «Beauty Fairs»
  កម្មវិធី​ពិព័រណ៍​សម្រស់​​​​​ «Beauty Fairs»

ដឹង​តែ​កក្រើក​ហើយ! «Beauty Fair» ឆ្នាំនេះ ក៏​នឹង​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ល្បីៗជួរមុ​ខ​ប្រចាំ​កម្ពុជា​ដែរដូចជា៖
- អ្នកនាង សុគន្ធ នីសា
- កញ្ញា គឹម លីហ្សា
- កញ្ញា ហេង​ កែវនីតា
- កញ្ញា ទេព បូព្រឹក
- កញ្ញា រ៉ាបី
- លោក រតនៈ ពិសិទ្ធ
- លោក អេឡិច ច័ន្ទត្រា
- លោក បញ្ញា សិទ្ធ
- លោក ម៉ាដូណា
- កញ្ញា យេ យេ
- លោក Vid color
- អ្នកនាង Fiyata 
- អ្នកនាង គង់ ចាន់ស្រីមុំ
- កញ្ញា ហ៉ិន ចាន់នីរ័ត្ន
- អ្នកនាង សុខ​ សោម៉ាវត្តី

កុំ​ភ្លេច​ចូលរួម រីករាយ​ជាមួយ​នឹង​ការ​តាំងពិព័រណ៍សម្រស់​ និង​ជួប​ជា​មួយ​តារា​ល្បី​របស់​យើង​ណា៎!

  កម្មវិធី​ពិព័រណ៍​សម្រស់​​​​​ «Beauty Fairs»
  កម្មវិធី​ពិព័រណ៍​សម្រស់​​​​​ «Beauty Fairs»
  កម្មវិធី​ពិព័រណ៍​សម្រស់​​​​​ «Beauty Fairs»
  កម្មវិធី​ពិព័រណ៍​សម្រស់​​​​​ «Beauty Fairs»
  កម្មវិធី​ពិព័រណ៍​សម្រស់​​​​​ «Beauty Fairs»
  កម្មវិធី​ពិព័រណ៍​សម្រស់​​​​​ «Beauty Fairs»
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T