អាយុគ្រាន់តែជាតួលេខ! លោកតាវ័យ១០៣ឆ្នាំ រៀបការជាមួយនារីវ័យ២៧ឆ្នាំ និងកំពុងមានកូនរួមគ្នាទៀតផង

//s5.kh1.co/64/644dd1ad516d3485ea21a63891effdf44a0ca77a.jpg
សង្គម

 ០២-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លោកតាវ័យ១០៣ឆ្នាំ មកពីខេត្ត South Sulawsi រៀបការជាមួយនារីវ័យ២៧ឆ្នាំ ហើយថែមទាំងមានកូនជាមួយគ្នាទៀតផង

ឥណ្ឌូនេស៊ី៖ ថ្មីៗនេះ លោកតាម្នាក់វ័យ១០៣ឆ្នាំ មិនបញ្ចេញឈ្មោះ មកពីខេត្ត South Sulawsi នៃប្រទេសឥណ្ឌូនេស៊ី បានបង្កើតចំណងអាពាហ៍ពិពាហ៍ជាមួយនឹងនារីម្នាក់វ័យ២៧ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា លោកតា មានភាពស្និទ្ធស្នាលជាមួយនឹងគ្រួសារនារីវ័យក្មេងជាយូរណាស់មកហើយ តាំងពីនាងនៅតូចម៉្លេះ ហើយគ្រួសាររបស់នាង តែងតែអញ្ជើញលោកតា ចូលរួមពិធីជប់លៀងជួបជុំគ្នាមិនដែលខកខានម្ដងណាឡើយ។ យ៉ាងណាមិញ លោកតាមានឱកាសចូលទៅក្បែរនារីវ័យក្មេង ខណៈពេលដែលនាង កំពុងបែកបាក់ស្នេហាជាមួយនឹងមិត្តប្រុស ដែលលួចមានស្រីផ្សេងចោលនាង ហើយការលួងលោមពីលោកតា បានប្រែក្លាយទៅជាភាពស្និទ្ធស្នាលយ៉ាងសុីជម្រៅ។

នារីវ័យក្មេងរូបនេះ ក៏ធ្លាប់រៀបការម្ដងរួចមកហើយដែរ ហើយនាងក៏ត្រូវអតីតស្វាមីវាយធ្វើបាបឥតល្ហែរ រហូតដល់ទ្រាំលែងបាន នាងក៏សម្រេចចិត្តលែងលះ។ 

ទោះជាយ៉ាងណាក្ដី បច្ចុប្បន្ននេះ លោកតា និងប្រពន្ធវ័យក្មេងរបស់គាត់ រស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខ ហើយក៏កំពុងពរពោះកូនជាមួយគ្នាទៀតផង ដែលធ្វើឲ្យប្រជាជនក្នុងប្រទេសឥណ្ឌូនេស៊ីភ្ញាក់ផ្អើលជាខ្លាំងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោកតាវ័យ១០៣ឆ្នាំ
លោកតាវ័យ១០៣ឆ្នាំ
លោកតា និងភរិយាក្នុងថ្ងៃមង្គលការ
លោកតា និងភរិយាក្នុងថ្ងៃមង្គលការ
លោកតា និងភរិយាក្នុងថ្ងៃមង្គលការ
លោកតា និងភរិយាក្នុងថ្ងៃមង្គលការ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T