កូរ៉េខាងត្បូង៖ ក្រុម K-Pop BTS ទទួលបានការលក់អាល់ប៊ុមចម្រៀងខ្ពស់បំផុតប្រចាំសប្តាហ៍ដំបូងក្នុងប្រវត្តិសាស្ត្រ Gaon Chart ជាមួយអាល់ប៊ុមចុងក្រោយរបស់ពួកគេ!
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃទី ២៧ ខែកុម្ភៈនេះសមាគមតន្រ្តីកូរ៉េ (ជាអង្គភាពមួយរបស់ Gaon Chart) បានប្រកាសថា “Map of the Soul: 7” របស់ក្រុម BTS បានឈរនៅលើកំពូលតារាងអាល់ប៊ុមរបស់ Gaon Chart នៅក្នុងសប្តាហ៍ចាប់ពីថ្ងៃទី ១៦ ដល់ ២២ ខែកុម្ភៈ ទោះបីជាបទមួយនេះទើបតែបានចេញនៅថ្ងៃទី ២១ ខែកុម្ភៈ នៅម៉ោង ៦ ល្ងាច យ៉ាងណាក្ដី។
KMCA បានបញ្ជាក់ជាផ្លូវការថា“Map of the Soul: 7” ត្រូវបានឈរនៅលើកំពូលតារាងក្នុងចំណាត់ថ្នាក់លេខ ១ នៅលើតារាងអាល់ប៊ុមប្រចាំសប្តាហ៍របស់ Gaon ជាមួយនឹងការលក់ដាច់បំផុតក្នុងមួយសប្តាហ៍ដំបូងក្នុងប្រវត្តិសាស្ត្រ Gaon Chart” ។
ទោះបីជា KMCA មិនបានផ្តល់តួលេខពិតប្រាកដសម្រាប់ការលក់សរុបរបស់អាល់ប៊ុមសម្រាប់សប្តាហ៍នេះ បើយោងតាមការគណនារបស់ Gaon Chart“Map of the Soul: 7” ទទួលបាន ២,៦៦៧,២៩៣ ពិន្ទុនៅលើតារាងលក់រាយប្រចាំសប្តាហ៍របស់ Gaon ។
Gaon Chart នឹងចេញផ្សាយព័ត៌មានបន្ថែមស្តីពីការលក់អាល់ប៊ុមរបស់ BTS នៅចុងខែ នៅពេលដែលវាចេញផ្សាយទិន្នន័យតារាងប្រចាំខែរបស់ខ្លួនសម្រាប់ខែកុម្ភៈ។
សូមអបអរសាទរដល់ក្រុម BTS ចំពោះសមិទ្ធិផលដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេ!
សូមពិនិត្យមើលតារាង និងវីដេអូរបស់ Gaon សម្រាប់ការលក់អាល់ប៊ុមក្នុងសប្តាហ៍ទី១ របស់ក្រុម BTS ខាងក្រោម៖