កូរ៉េខាងត្បូង៖ អ្នកណាដែលមិនស្គាល់ តារាចម្រៀងប្រុសប្រចាំក្រុម Super Junior ដែលមានរាងធាត់ជាងគេនៅក្នុងក្រុមតារាចម្រៀងប្រុស Super Junior ដែលគាត់មានឈ្មោះថា Shindong។
ភាពល្បីល្បាញរបស់តារាចម្រៀង Shindong មានជាយូរណាស់មកហើយដែល គាត់បានរួមចំណែកដ៏សកម្មដើម្បីជួយក្រុម Super Junior ឲ្យមានភាពប្រជាប្រិយភាពរហូតមកទល់សព្វថ្ងៃនេះ។
ដោយឡែកថ្មីតារាប្រុសរូបនេះ បានធ្វើឲ្យអ្នកគាំទ្រក៏ដូចជាមហាជនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែការបង្ហោះរូបចូលក្នុងបណ្តាញសង្គម Instagram មានលក្ខណៈប្លែកមិនធម្មតា។
លើកនេះគាត់ត្រលប់មកវិញជាមួយនឹងរាងស្គមជាងមុនយ៉ាងច្រើន ដែលមើលទៅសង្ហាជាងមុនឆ្ងាយណាស់ ភាពជោគជ័យនៃការសម្រករាងពិតជាមិនមែនជាភាពងាយស្រួលឡើយដោយ Shindong និយាយថា គាត់ត្រូវតមអាហារដែលមានជាតិខ្លាញ់រយៈពេល៣ខែ ដោយជំនួសដោយបរិភោគអាហារមានជាតិស្ករតិចឬ យើងអាចនិយាយបានថាជាអាហារសុខភាព៕
ដូច្នេះទស្សិកជនដែលមានរាងធាត់ៗសូមកុំអស់សង្ឃឹម!
អូសចុះខាងក្រោមដើម្បីមើលរូបភាព ភាពប្រែប្រួលនៃរូបរាង Shindong៖
អ្នកដែលធាត់សូមកុំអស់សង្ឃឹម! មើលសមាជិកក្រុម Super Junior ទៅ ពីប្រុសកាមា៉ប់ មកប្រុសសង្ហាធ្វើមិនដឹង
តារា & កម្សាន្ដ
២៧-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន
អ្នកដែលធាត់សូមកុំអស់សង្ឃឹម! មើលតារាចម្រៀងប្រចាំក្រុម Super Junior ខិតខំសម្រករាងពីប្រុសកាមា៉ប់ មកប្រុសស្អាតវិញដោយសារគាត់ត្រូវតមអាហារដែលមានជាតិខ្លាញ់រយៈពេល៣ខែ ដោយជំនួសដោយបរិភោគអាហារមានជាតិស្ករតិចឬ យើងអាចនិយាយបានថាជាអាហារសុខភាព៕