អត់​Comeback សួរថា Rosé ខ្វល់មែន? សំខាន់ទៅក្លឹបរាំ ធ្វើព្រងើយ (Video Inside)

//s5.kh1.co/24/24e632a099fdaf49b94edacc35c1c55ae1226e99.jpg
តារា & កម្សាន្ដ

 ២៧-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Rosé ត្រូវបានអ្នកគាំទ្រនៅ ទីក្រុងប៉ារីស បានប្រម៉ាត់បាន នៅក្នុងក្លឹបមួយ ដែលបានរាំសប្បាយ ហាក់បីដូចមិនខ្វល់ ពីការវិលត្រលប់របស់ក្រុម។

ប៉ារីស៖ ជាការពិតណាស់ អស់រយៈពេលជាយូរ ដែល BLACKPINK មិនទាន់បានត្រលប់មកវិញជាមួយអាល់ប៊ុមថ្មីរបស់ពួកគេ ប៉ុន្តែថ្មីៗនេះអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលក្រុមនេះបានពន្យាពេលការចេញអាល់ប៊ុម ហើយវាទំនងជានឹងមិនមានរហូត ដល់ខែមេសាឆ្នាំ ២០២០ សម្រាប់ការត្រឡប់មកវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកគាំទ្រ ពិតជាសោកសៅហើយ ដែល BLACKPINK ត្រូវពន្យារការត្រលប់មកវិញម្តងហើយ ម្តងទៀត តើសមាជិក BLACKPINK មានប្រតិកម្មយ៉ាងណា? យ៉ាងហោចណាស់សម្រាប់ Rosé នាងហាក់ដូចជាមិនយកចិត្តទុកដាក់ ព្រោះនាង ត្រូវបានគេប្រទះរាំធ្វើមិនដឹង នៅក្នុងក្លឹបមួយ​ នៅឯទីក្រុងប៉ារីស។​

ក្នុងនោះ សមាជិកសំលេងល្អប្រចាំក្រុមមួយនេះ​បាន ប្រទះឃើញក្នុងក្លឹបមួយ នៅឯទីក្រុងប៉ារីស ដែលនាងបានទៅបន្ទាប់ពីបានចាកចេញពីកម្មវិធីបង្ហាញម៉ូតរបស់ Saint Laurent។ ជាពិសេស នាងក៏បានរាំ ជាមួយក្បាច់រាំបែប ស៊ិចស៊ី អមជាមួយរាងដ៏ស្តើងរបស់នាង​ បានទាក់ទាញចំណាប់អាម្មណ៍អ្នកជុំវិញខ្លួនរបស់នាងទាំងអស់។ 

ម្យ៉ាងណាមិញ Rosé មើលទៅគ្មានខ្វល់ជាមួយនិងការវិលត្រឡប់មកវិញនោះ ជាពិសេស បទចម្រៀងទោលរបស់នាង​ ដែលខាងផលិតកម្មពន្យាពេលម្តងហើយ ម្តងទៀត៕​ 

តោះទៅមើលវីដេអូខាងក្រោម៖

Rosé
Rosé
Rosé
Rosé
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T