ម៉ាក់និច មកទៀតហើយ! តែងខ្លួនលើកនេះ ដួង ម៉ានិច ប្លែកស៊ិចស៊ីសាហាវ (មានវីដេអូ)

//s5.kh1.co/a3/a3285a3b2a1aff06b2fcf86f1f31d20e454a6e86.jpg
តារា & កម្សាន្ដ

 ២៧-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ដួង ម៉ានិច មកលើកនេះកាន់តែធ្វើឲ្យហ្វេនប្លែកភ្នែកទៀតហើយ ដោយនាងបានបង្ហោះនៅវីដេអូមួយ អមនឹងការរាំ ពិតជាគួរឲ្យក្នាញ់ជាមួយទឹកមុខរបស់នាង។

ភ្នំពេញ៖ ជាការពិតណាស់ ប្រិយមិត្តប្រាកដជាបានស្គាល់តារាសម្ដែងស្រី ដួង ម៉ានិច ដែលនាងជាតារាស្រី ដែលពូកែសម្ដែងបានគ្រប់ទម្រង់ ថែមទាំងមានប្រជាប្រិយភាពខ្លាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ តារាសម្តែងស្រីពោរពេញទៅដោយទេពកោសល្យរូបនេះ  បានធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក ទៅលើវីដេអូរាំ ក៏ដូចជាវីដេអូកំប្លែងៗរបស់នាង ដែលវីដេអូទាំងនោះមានអ្នកយកទៅចែកចាយតៗគ្នាជាច្រើនផងដែរ។

ជាក់ស្ដែង តារាស្រីរូបនេះ តែងតែបង្ហោះវីដេអូពីសកម្មភាពរបស់នាងជាបន្តបន្ទាប់ បើទោះបីពេលខ្លះមានអ្នករិះគន់យ៉ាងណាក៏ដោយ។ តែថ្មីៗនេះ នាងបានបង្ហោះនៅវីដេអូថ្មីមួយ ហ្វេនបានមើលហើយ មិនទប់សំណើចមិនបាន ទាំងទឹកមុខ និងកាយវិការ ដោយនាងបានពាក់សក់ខ្លី អមជាមួយឈុតពណ៌ក្រហមផងនោះ។ ក្នុងនោះដែរនាងបាននិយាយថា៖

ភាគច្រើនគេសួរថាមានសង្សារនៅ កាលយកប្តី? អត់ប្រាប់ hahaទុកឲ្យឆ្ងល់

សម្ដី ដួង ម៉ានិច

ទន្នឹមនឹងនេះផងដែរ នាងមិនដែលខ្វល់ពីការរិះគន់របស់មហាជន ដែលនាងចូលចិត្តធ្វើអ្វីៗដែលសប្បាយ សំខាន់នាងធ្វើនោះ ចង់ឲ្យហ្វេនៗរបស់នាង ឃើញអ្វីដែលថ្មី ប្លែក ហើយសប្បាយជាមួយនឹងនាងប៉ុណ្ណោះ៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

ដួង ម៉ានិច 
ដួង ម៉ានិច 
ដួង ម៉ានិច 
ដួង ម៉ានិច 
ដួង ម៉ានិច 
ដួង ម៉ានិច 
ដួង ម៉ានិច 
ដួង ម៉ានិច 
ដួង ម៉ានិច 
ដួង ម៉ានិច 
ដួង ម៉ានិច 
ដួង ម៉ានិច 
វីដេអូ ដួង ម៉ានិច
ដួង ម៉ានិច
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T