វៀតណាម៖ ក្រសួងការបរទេសបានប្រកាសថា ប្រជាជនវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងគួរកុំចាកចេញពីប្រទេសនេះប្រសិនបើមិនចាំបាច់ ព្រោះធ្វើដូច្នេះវាអាចកាត់បន្ថយការចម្លងវីរុសកូរ៉ូណានេះទៅកាន់ប្រទេសផ្សេងៗទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងសេចក្តីជូនដំណឹងដែលបានផ្ញើទៅសហគមន៍វៀតណាមនៅកូរ៉េខាងត្បូងកាលពីល្ងាចថ្ងៃទី ២៤ ខែកុម្ភៈ ក្រសួងបានណែនាំឱ្យប្រជាជនវៀតណាមត្រូវរក្សាភាពស្ងៀមស្ងាត់ ហើយត្រូវជៀសវាងការធ្វើដំណើរផ្សេងៗដោយស្របតាមការណែនាំពីអាជ្ញាធរកូរ៉េខាងត្បូង ដើម្បីការពារខ្លួនពីវីរុសដ៏កាចសាហាវនេះ។
អាជ្ញាធររបស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ចាប់ពីថ្ងៃទី ២៤ ខែកុម្ភះ រាល់អ្នកធ្វើដំណើរចូលមកពីតំបន់ដែលរងការរាតត្បាតរួមមានទីក្រុង Daegu និងខេត្ត Gyeongsangbuk របស់ប្រទេសកូរ៉េខាងត្បូង នឹងត្រូវរៀបចំឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ។
អាជ្ញាធររបស់ប្រទេសកូរ៉េខាងត្បូងក៏បានបញ្ជាក់ដែរថា ប្រជាជនវៀតណាមប្រមាណ ២០ ម៉ឺននាក់ដែលកំពុងរស់នៅនឹងធ្វើការនៅប្រទេសកូរ៉េខាងត្បូង ដោយក្នុងនោះមាន ៨២៨៥ នាក់រស់នៅក្នុងទីក្រុង Daegu ពួកគេនៅតែមានសុវត្ថិភាព បើទោះបីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណាក្នុងប្រទេសក៏ដោយ៕