ស្វីតដល់ហើយ! សុខ ស្រីនាង និង ណុប បាយ៉ារិទ្ធិ សម្តែងជាគូស្នេហ៍សមគ្នាខ្លាំងក្នុងរឿងរាជិនីភូមិគ្រឹះ

//s5.kh1.co/08/08c95e24a2094fa19c168da05029ae026ca777ed.jpg
តារា & កម្សាន្ដ

 ២៧-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នកនាង សុខ ស្រីនាង និង លោក ណុប បាយ៉ារិទ្ធិ គឺជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានឈ្មោះបោះសម្លេងតាំងពីយូរមកហើយ។ ប៉ុន្តែថ្មីៗនេះ អ្នកទាំងពីរក៏បានទទួលនូវឱកាសផ្លាស់ប្តូរបទពិសោធន៍ជាតារាសម្តែងវិញម្តង នៅក្នុងខ្សែភាពយន្តភាគថ្មីនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV គឺរឿងរាជិនីភូមិគ្រឹះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងសាច់រឿងនេះ លោក ណុប បាយ៉ារិទ្ធិ សម្តែងជាតួអង្គ លោកខេមរា ត្រូវជាចៅហ្វាយស្រុក រីឯ សុខ ស្រីនាង សម្តែងជាតួអង្គ ច័ន្ទថ្លា ត្រូវជាក្មួយរបស់ភរិយាទី១ លោកសេដ្ឋា។ គ្រាន់តែបានឃើញច័ន្ទថ្លាភ្លាម លោកខេមរាចាប់ចិត្តប្រតិព័ទ្ធនឹងនាងទៅហើយ ចំណែកឯច័ន្ទថ្លា ក៏មានអារម្មណ៍ស្រឡាញ់លោកខេមរាវិញដូចគ្នា។

ប៉ុន្តែនាងមិនហ៊ានសម្តែងចេញ ដោយនាងគិតថា ខ្លួនមានឋានៈតូចទាប មិនសក្តិសមនឹងលោកខេមរាជាចៅហ្វាយស្រុក ជាពិសេសនាងត្រូវប្រឈមមុខជាមួយនឹងគូប្រកួតប្រជែងបេះដូងដល់ទៅពីរនាក់ ដែលរួមមាន នាងលម្អង និង រ័ត្នមុន្នី ត្រូវជាក្មួយរបស់ភរិយាទី២ និង ទី៣ ហើយអ្នកទាំងពីរបានរិះរកគ្រប់ឱបាយកលដើម្បីជួយឲ្យក្មួយស្រីរបស់ខ្លួនបានស្វាមីជាចៅហ្វាយស្រុក។ ទោះជាយ៉ាងនេះក្តី ក៏លោកខេមរា នៅតែរក្សាបេះដូងភក្តីចំពោះច័ន្ទថ្លា និងខិតខំជម្នះរាល់គ្រប់ឧបសគ្គ ពិសេសគឺរនាំងគ្រួសារ ដោយសារម្តាយរបស់លោកខេមរាមានគំនុំខ្លាំងជាមួយនឹងគ្រួសារលោកសេដ្ឋា។

ថ្វីត្បិតតែនេះជាការសម្តែងខ្សែភាពយន្តភាគជាលើកដំបូងក្តី ក៏អ្នកទាំងពីរបានសម្តែងចេញមកយ៉ាងល្អ ធ្វើឲ្យទស្សនិកជនកោតសរសើរគ្រប់ៗគ្នា ជាពិសេសគឺឈុតឆាកស្នេហា សាសងយ៉ាងផ្អែមល្អែម ដែលធ្វើឲ្យអ្នកទស្សនាហើយ លង់តួអណ្តែតអណ្តូងទៅក្នុងរឿងរ៉ាវស្នេហាដ៏ស្មោះស្ម័គ្ររបស់តួអង្គទាំងពីរ៕

បើចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

 ណុប បាយ៉ារិទ្ធិ សម្តែងជាតួអង្គ លោក​ ខេមរា ហើយអ្នកនាង សុខ ស្រីនាង សម្តែងជាតួអង្គ ច័ន្ទថ្លា
 ណុប បាយ៉ារិទ្ធិ សម្តែងជាតួអង្គ លោក​ ខេមរា ហើយអ្នកនាង សុខ ស្រីនាង សម្តែងជាតួអង្គ ច័ន្ទថ្លា
 ណុប បាយ៉ារិទ្ធិ សម្តែងជាតួអង្គ លោក ខេមរា ហើយអ្នកនាង សុខ ស្រីនាង សម្តែងជាតួអង្គ ច័ន្ទថ្លា

ណុប បាយ៉ារិទ្ធសុខ ស្រីនាង
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T