ភ្នំពេញ៖ បច្ចុប្បន្ននេះ មានតារាប្រុសស្រីជាច្រើន កំពុងមានការមមាញឹកជាមួយការងារថតសម្អាងការ ដោយក្នុងនោះក៏មានតារាសម្ដែងប្រុសស្រីល្បីឈ្មោះ លោក ជា លាងឆេ និង កញ្ញា អ៊ីង អ៊ីង ដែល ខណៈពេលដែលមួយរយៈចុងក្រោយនេះ ការងារសិល្បៈរបស់អ្នកទាំងពីរ ឃើញថាពិតជាមានការងារច្រើនដែលចូលមកបន្តបន្ទាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ការងារថតឲ្យសម្អាងការ អ្នកទាំងពីរតែងតែទទួលថតបានជាច្រើនមកហើយ ដោយយើងឃើញថា អ៊ីង អ៊ីង ពិតជាមាសម្រស់ស្រស់ស្អាត មិនថាក្នុងឈុតប្រពៃណី ឬរ៉ូបបែបកូនក្រមុំពណ៌សនោះទេ នាងពិតជាលេចធ្លោ និង ស្រស់ស្អាតជាខ្លាំងក្នុងឈុតទាំងនេះ។ ចំពោះលោក ជា លាងឆេ វិញ លោកក៏មានរូបសម្បត្តិស្រស់សង្ហាផងដែរ ជាមួយឈុត កូនកម្លោះបែបប្រពៃណី ក៏ដូចជាឈុតអាវធំពណ៌ខ្មៅ។
ជាការពិតណាស់ អ្នកទាំងពីរ សុទ្ធសឹងតែជាតារាប្រុសស្រី មានរូបសម្បត្តិ ស្រស់ស្អាត និង ស្រស់សង្ហា ដោយមានមហាជន និងហ្វេនៗរបស់អ្នកទាំងពីរផ្ទាល់ តែងតែសរសើរពីពួកគេថា ពិតជាមានមុខមាត់ និង រូបរាង ស្អាត មិនថាពួកគេស្លៀកក្នុងឈុតសម្លៀកបំពាក់បែបណា ក៏អ្នកទាំង២នៅតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន៕
សូមទស្សនារូបភាពខាងក្រោម៖