វាសនាមើលមិនឃើញ! ខាន់ ជេមស៍ បើកបង្ហាញ បន្ទប់ជួលកម្សត់កម្រ កាលពីជាង ១០ឆ្នាំមុន ( មានវីដេអូ )

//s5.kh1.co/7d/7df36518ba7f8734a05cc3f3da7225ae5753eec1.jpg
តារា & កម្សាន្ដ

 ២៥-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បន្ទប់ជួលដែលលោក ខាន់ ជេមស៍ ជួលមានតម្លៃ ៣០ ដុល្លារក្នុងមួយខែ ដោយបន្ទប់មួយនោះលោកជួលកាលពីជាង ១០ឆ្នាំមុន ដោយកាលនោះលោកមិនទាន់ជាតារាចម្រៀងដែលមានអ្នកស្គាល់នោះទេ។

ភ្នំពេញ៖ ជាការពិតប្រិយមិត្តប្រាកដជាបានស្គាល់តារាចម្រៀង លោក ខាន់ ជេមស៍ ដែលលោកជាតារាចម្រៀងមួយរូបឈានជើងចូលសិល្បៈបានជាច្រើនឆ្នាំមកហើយ បើនិយាយពីប្រជាប្រិយភាពវិញ លោកពិតជាមានមហាជន ក៏ដូចជាហ្វេនៗគាំទ្រដល់លោកខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ លោកជាតារាប្រុសដែលមានហាងឆេងខ្ពស់ ដោយលោកពិតជាមានភាពមហាញឹកជាមួយការងារឡើងច្រៀងតាម ខេត្តក៏ដូចជាតាមឆាកតន្រ្តីនានាផងដែរ។ ដោយរាល់បទចម្រៀងរបស់លោកចេញមកសុទ្ធសឹងតែពីរោះៗ និងមានហ្វេនៗជាច្រើនចូលចិត្តនូវបទចម្រៀងលោក។

ជាក់ស្ដែង កាលពីពេលថីមិៗនេះ តារាប្រុសរូបនេះបានបង្ហាញពីវីដេអូ មួយទាក់ទងនឹងបន្ទប់ជួលរបស់លោក កាលពីជាង ១០ឆ្នាំមុន ដែលកាលនោះលោកត្រឹមតែជាតារាចម្រៀងតាមហាងធម្មតាម្នាក់ មិនសូវមានអ្នកស្គាល់ដូចពេលនេះនោះទេ។

នៅក្នុងនោះដែរលោកក៏បានបញ្ជាក់ផងដែរថា បន្ទប់ជួលដែលលោកជួល មានតម្លៃ ៣០ដុល្លារក្នុងមួយខែ អ្វីដែលធ្វើឲ្យយើងចាប់អាម្មណ៍ជាងនេះ លោកបានបន្ថែមថា ទោះលោកក្លាយជាតារាមានឈ្មោះល្បីល្បាញយ៉ាងណាក៏មិនភ្លេចពីដើមអតីតកាលរបស់ខ្លួនឯង ដែលកម្សត់កម្រដែរ៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

   លោក ខាន់ ជេមស៍
   លោក ខាន់ ជេមស៍
   លោក ខាន់ ជេមស៍
   លោក ខាន់ ជេមស៍
   លោក ខាន់ ជេមស៍
   លោក ខាន់ ជេមស៍
 បន្ទប់ជួល ខាន់ ជេមស៍
 បន្ទប់ជួល ខាន់ ជេមស៍
 បន្ទប់ជួល ខាន់ ជេមស៍
បន្ទប់ជួល ខាន់ ជេមស៍
 បន្ទប់ជួល ខាន់ ជេមស៍
 បន្ទប់ជួល ខាន់ ជេមស៍
 បន្ទប់ជួល ខាន់ ជេមស៍
 បន្ទប់ជួល ខាន់ ជេមស៍
ខាន់ ជេមស៍
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T