ពោះកាន់តែធំ! លើកទី១ ពេជ្រ សូលីកា បញ្ចេញភាពស៊ិចស៊ី សម្រស់នៅតែស្អាត

//s5.kh1.co/26/26aab70dfb5b5c9fd565e6c4f1b9864f404e262e.jpg
តារា & កម្សាន្ដ

 ២៤-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

យើងបានឃើញថា ពេជ្រ សូលីកា បានទិញសម្លៀកបំពាក់ត្រៀមសម្រាប់កូនរួចផងដែរ តែយើងមិនទាន់បានដឹងថា នាងកំពុងពរពោះកូនប្រុស ឬជាកូនស្រីនោះទេ ដោយពេលនេះនាងកាន់តែបង្ហាញពោះធំ ក្រោយជិតសម្រាល។

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាប កាលពីពេលថ្មីៗនេះ ពេជ្រ សូលីកា បានធ្វើឲ្យមហាជនទាំងអស់ ភ្ញាក់ផ្អើលមិនស្ទើរទេ ក្រោយពីបានដឹងថា នាងនិងគូដណ្ដឹង ទើបតែត្រៀមទទួលបានសមាជិកថ្មី ដោយកំពុងពរពោះកូនក្នុងផ្ទៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យើងឃើញថាពេលនេះ តារាស្រីរូបនេះ និងគូដណ្ដឹង ពិតជាមានភាពផ្អែមល្ហែមនឹងគ្នាខ្លាំង ខណៈពេលដែលរាល់សកម្មភាព ឬពេលទៅណាមកណា តែងតែនៅក្បែរគ្នាសឹងគ្រប់ពេលតែម្តង មិនត្រឹមតែប៉ុណ្ណោះ គូដណ្ដឹងរបស់នាង ពិតជាបង្ហាញក្ដីស្រលាញ់ដល់នាងខ្លាំង បន្ទាប់ពីនាងកំពុងពរពោះកូនក្នុងផ្ទៃ។

ក្នុងនោះដែរ មួយរយៈពេលចុងក្រោយមកនេះ យើងសង្កេតឃើញថា គូដណ្ដឹងរបស់នាងកាន់តែយកចិត្តទុកដាក់មើលថែនាងកាន់តែខ្លាំង ខណៈពេលដែលនាងកាន់តែមានពោះធំជាងមុន។ ដោយយើងបានឃើញថា នាងបានទិញនៅសម្លៀកបំពាក់ត្រៀមសម្រាប់កូនរួចផងដែរ តែយើងមិនទាន់បានដឹងថា នាងកំពុងពរពោះកូនប្រុស ឬជាកូនស្រីនោះទេ។

ហើយកាលពីពេលថ្មីៗនេះនាង បានបង្ហាញពោះរបស់នាង បន្ទាប់ពីពរពោះបានជាច្រើនខែ តែនេះជាលើកទីមួយដែលនាងបង្ហាញឲ្យហ្វេនបានឃើញ ពោះរបស់នាងកាន់តែធំ និង ជិតសម្រាលផងដែរ។ បើមើលទៅពោះរបស់នាងកាន់តែធំជាងមុនក៏ពិតមែន តែបើងាកមកមើលពីរូបសម្រស់របស់នាងវិញ នៅតែស្អាតខ្លាំង អាចថែរក្សសម្រស់ ឲ្យកាន់តែស្អាត មិនថាខ្លួនកំពុងពរពោះជិតសម្រាលកូនយ៉ាងនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ សូលីកា និងគូដណ្ដឹង
ពេជ្រ សូលីកា និងគូដណ្ដឹង
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T