អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer យល់ឃើញថាទម្រង់លេងរបស់ខ្សែបម្រើចំណូលថ្មី Bruno Fernandes ស្រដៀងទៅនឹងខ្សែបម្រើជើងចាស់២រូប រួមមានលោក Paul Scholes និង Sebastian Veron បន្ទាប់ពីជម្រើសជាតិព័រទុយហ្កាល់រូបនេះបានជួយក្រុមទទួលជ័យជម្នះទៅលើក្រុម Watford កាលពីយប់មិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សBruno ជាអ្នកបើកគណនីស៊ុតនាំមុខឲ្យ Man UTD ដែលជាគ្រាប់ទី១របស់គេសម្រាប់ក្លិបថ្មី មុនពេលកីឡាករ Anthony Martial និង Mason Greenwood សម្រចគ្រាប់បន្តបន្ទាប់ ជួយក្រុមបិសាចក្រហម ផ្ដួលក្រុម Watford ៣-០ ដណ្ដើមបាន៣ពិន្ទុនៅក្របខណ្ឌ Premier League សប្ដាហ៍ទី២៧។
ក្រោយបញ្ចប់ការប្រកួតលោក Solskjaer បានថ្លែងក្នុងសន្និសីទកាសែតយ៉ាងដូច្នេះថា៖
គួរឲ្យដឹងដែរថា ជ័យជម្នះកាលពីម្សិលមិញបានជួយក្រុម Man UTD ឡើងក្បែរចំណាត់ថ្នាក់ Top 4 ដោយឈរចំណាត់ថ្នាក់លេខ៥ មានគម្លាតតែ៣ពិន្ទុប៉ុណ្ណោះពីក្រុមលេខ៤ Chelsea៕
ប្រភព៖ skysports