អាសន្នធំហើយ! នៅអុីតាលី ស្លាប់២នាក់ និងអ្នកឆ្លងលើសពី១០០នាក់ គ្រប់កម្មវិធី ត្រូវរំសាយចោល

//s5.kh1.co/09/09301545f58fa672a902faa4df6987d04c794e9f.jpg
សង្គម

 ២៤-កុម្ភៈ-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

អាសន្នធំហើយ! នៅអុីតាលី ស្លាប់ពីរនាក់ឆ្លងលើសពី១០០នាក់Covid-19 ព្រឹត្តិការណ៍ធំៗកម្មវិធីធំៗជាច្រើនផ្សេងៗក៏ត្រូវលុប​ចោលផងដែរ ដូចការប្រកួតបាល់ទាត់ក្របខណ័្ឌ Series A រវាង Inter Milanនិង​ Sampdoria ក៏ត្រូវបានលើកថ្ងៃប្រកួតផងដែរ។

អ៊ីតាលី៖ អ្នកទាំងអស់ដែលនិយមតាមដានព័ត៌មានសង្គមច្បាស់ជាបានស្គាល់អំពីជំងឺដែលទើបតែមានវត្តមាននៅលើពិភពលោកនេះជាក់ជាមិនខាន ដែលគេនិយមហៅថាកូរ៉ូណា ដែលវាមានឈ្មោះថា Covid-19

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះដែលមានលក្ខណៈស្រដៀងជំងឺសារ ដែលបានឆក់យកជីវិតមនុស្សលើសពី២០០០នាក់ នៅជុំវិញពិភពលោក គឺបានវាយលុកប្រទេសមួយចំនួន ជាពិសេសនៅប៉ែកខាងអាស៊ីតែម្តង ដែលជំងឺនេះពិបាកនឹងទប់ទល់ណាស់​ដោយសារមិនទាន់មានវ៉ាក់សាំងដើម្បីទប់ទល់នោះឡើយ។

ដោយឡែកថ្មីៗនេះនៅទីក្រុងអ៊ីតាលីក៏ត្រូវរងការវាយលុកពីវីរុសកូរ៉ូណានេះដែរ ដោយមានចំនួនអ្នកស្លាប់២នាក់ និងអ្នកឆ្លងសរុបលើសពី១០០នាក់រួចហើយគិតត្រឹមព្រឹកនេះ។ដោយទីក្រុងនៅក្នុងប្រទេសអ៊ីតាលីជាច្រើនត្រូវបង្ខំចិត្តបិទទ្វារ ក្រោយពីការស្លាប់របស់អ្នកឆ្លងវីរុសកូរ៉ូណា និង​អ្នកមានចំនួនកើនឡើងរហ័សពេក។ រីឯប្រជាជនទាំងអស់មានសរុបមានចំនួនលើសពី៥ម៊ឺននាក់ត្រូវបានស្នើរសុំឲ្យនៅសម្រាកក្នុងផ្ទះមួយរយៈសិន។

ជាងនេះទៅទៀត សូម្បីតែកម្មវិធីធំៗជាច្រើនផ្សេងៗក៏ត្រូវលុប​ចោលផងដែរ រួមទាំងសាលារៀន ភោជនីយដ្ឋាន អូតែល និងការប្រកួតបាល់ ក្របខណ្ឌ Series A រវាងInter Milan និង​ Sampdoria ក៏ត្រូវបានលើកថ្ងៃប្រកួតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T