ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាដឹងហើយថា នៅក្នុងសង្គមសិល្បៈ មានតារាប្រុសស្រីជាច្រើន តែងតែចំណាយច្រើនទៅលើការតុបតែងខ្លួន ក៏ដូចជាសម្លៀកបំពាក់ ជាពិសេសគឺសិល្បការិនីជាដើម ដោយពួកគេត្រូវការចំណាយច្រើនទៅលើឈុតសម្លៀកបំពាក់ ពេលចូលរួម និង ថតក្នុងកម្មវិធីម្ដងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទស្សនិកជន ក៏ដូចជាហ្វេនៗរបស់ ពិធីការិនីល្បីឈ្មោះ កញ្ញា ហេង កែវនីតា និង តារាសម្ដែងស្រី អ្នកនាង ឆៃ លីដាឡែន ប្រាកដជាស្គាល់អ្នកទាំងពីរច្បាស់។ ដោយពួកគេទាំងពីរអ្នកជាតារាស្រីមានប្រជាប្រិយភាពខ្លាំងដូចគ្នា និងមានអ្នកគាំទ្រច្រើនផងដែរ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ហ្វេនជាច្រើននាំគ្នាចាប់អារម្មណ៍ ក្រោយអ្នកទាំងពីរបានស្លៀកនៅសម្លៀកបំពាក់ស្រដៀងគ្នាខ្លាំង ដោយហេង កែវនីតា បានស្លៀកនៅឈុតពណ៌ស្វាយ រីឯឆៃ លីដាឡែន បានស្លៀកនៅឈុតពណ៌លឿង មើលទៅអ្នកទាំងពីរពិតជាមានភាពលេចធ្លោ និងស្រស់ស្អាតយ៉ាងខ្លាំង សាកសមម្យ៉ាងម្នាក់ សមជាមួយរូបរាង និង ស្រស់ស្អាតរបស់ពួកគេ៕
សូមទស្សនារូបភាពខាងក្រោម៖