មើលរោមគេផង វែងអន្លាយដូចសក់អ្នកចម្រៀងរ៉ក ទៅណាមកណា ទាក់ទាញក្រសែរភ្នែកគេគ្រប់គ្នា

//s5.kh1.co/36/36f0c20b0faa047d2964b517cd0613d4a2aacd43.jpg
សង្គម

 ២៣-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

សុនខមួយក្បាល មានរោមវែងអន្លាយដូចសក់ កំពុងឆក់យកការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម

អង់គ្លេស៖ ថ្មីៗនេះ សុនខឈ្មោលមួយក្បាលឈ្មោះ Finley វ័យ៣ឆ្នាំ នៅឯទីក្រុង Gloucester មានរោមវែងអន្លាយ ដូចសក់អ្នកចម្រៀងរ៉ក កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន បន្ទាប់ពីម្ចាស់របស់វាបង្ហោះរូបភាពជាច្រើនសន្លឹកទៅលើបណ្ដាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Rebecca Munday វ័យ២១ឆ្នាំ បានឲ្យដឹងថា នៅពេលដែលសុនខរបស់នាងកើតមកដំបូង វាមានរោមលើក្បាលបះតិចតួចដូចសត្វកាំប្រម៉ាប៉ុណ្ណោះ តែក្រោយមក រោមលើក្បាលក៏កាន់តែក្រាស់និងវែងអន្លាយ អមដោយរួញបែបទឹករលក។ ហើយរូបនាងផ្ទាល់ តែងតែសិតរោមឲ្យវាជារៀងរាល់ថ្ងៃ ចៀសវាងក្រដាញ់។ សព្វថ្ងៃនេះ រាល់ពេលចេញទៅខាងក្រៅម្ដងៗ មានមនុស្សម្នាជាច្រើនចោមរោមមើលវាគ្រប់ៗគ្នា ហើយមានអ្នកខ្លះប្រដូចវាទៅនឹងអ្នកចម្រៀងរ៉កដ៏ល្បីល្បាញលោក Jonh Lennon និងលោក Queen’s Brian May។ វាជាសុនខមួយក្បាល ដែលមានចរិតល្អ និងចូលចិត្តប្រឡែងលេងក្នុងទឹកភក់។

យ៉ាងណាមិញ ដោយសារតែរោមដ៏ស្រស់ស្អាតរបស់សុនខ Finley បានធ្វើឲ្យវាក្លាយជាសុនខថតរូបផ្សព្វផ្សាយលក់សម្ភារប្រើប្រាស់ដូចជាគ្រែ ប្រដាប់លេង និងក្រឡៅកជាដើម នៅលើវេបសាយមួយផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

សុនខ Finley
សុនខ Finley
សុនខ Finley
សុនខ Finley
សុនខ Finley
សុនខ Finley
សុនខ Finley
សុនខ Finley
សុនខ Finley
សុនខ Finley
សុនខ Finley
សុនខ Finley
សុនខ Finley កាលនៅតូច
សុនខ Finley កាលនៅតូច
សុនខ Finley និងម្ចាស់
សុនខ Finley និងម្ចាស់
អ្នកចម្រៀងរ៉កលោក Jonh Lennon
អ្នកចម្រៀងរ៉កលោក Jonh Lennon
អ្នកចម្រៀងរ៉ក លោក Queen’s Brian May
អ្នកចម្រៀងរ៉ក លោក Queen’s Brian May
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T