លុយគឺជារបស់សំខាន់មិនអាចខ្វះបាន ដែលយើងតែងដាក់ជាប់ខ្លួនជាប្រចាំដើម្បីប្រើប្រាស់ក្នុងការចាំបាច់ណាមួយ ក៏ដូចជាការចំណាយទូទៅ។ ទាក់ទងទៅនឹងចំនួនទឹកប្រាក់ដែលមនុស្សម្នាក់ៗដាក់ជាប់ខ្លួន តែងមានចំនួនខុសៗគ្នា អាស្រ័យទៅលើកម្រិតជីវភាព និងចំណូលជាក់ស្តែង។ រឿងនេះអាចថាអាស្រ័យលើយើងខ្លួនឯង ហើយចុះចំពោះតារាថៃវិញ តើតារាល្បីៗដែលកើបលុយក្នុងមួយខែៗបានរាប់ពាន់ រាប់ម៉ឺនដុល្លារនោះ ដាក់លុយក្នុងកាបូបជាប់ខ្លួនម្តងៗចំនួនប៉ុន្មាន? ខាងក្រោមនេះគឺជាការរៀបរាប់ត្រួសៗពីចំនួនទឹកប្រាក់ក្នុងកាបូបលុយរបស់តារាថៃល្បីៗមួយចំនួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស1. Ken Phupoom
តារាប្រុសប្រចាំប៉ុស្តិ៍លេខ៣ដ៏ល្បីរូបនេះ បានបង្ហើបឲ្យដឹងថា ខ្លួនចូលចិត្តយកប្រាក់ជាប់ខ្លួនប្រមាណ ១០០ ទៅ ២០០ ដែលស្មើនឹង ៣.១៧ ទៅ ៦.៣៤ ដុល្លារតែប៉ុណ្ណោះ ដោយមានហេតុផលថា នៅកន្លែងថតរឿងមិនចាំបាច់ត្រូវចំណាយអ្វីនោះទេ ព្រោះគ្រប់យ៉ាង ទាំងអាហារ ទឹកគឺឥតគិតថ្លៃទាំងអស់ ហើយបើក្នុងករណីមានធុរៈចាំបាច់ អាចខ្ចីពីមិត្តរួមការងារបាន។
2. Aum Patchrapha
សម្រាប់តារាស្រីជួរមុខប្រចាំប៉ុស្តិ៍លេខ៧នេះវិញ ដែលគ្រប់គ្នាតែងគិតថានាងច្បាស់ជាយកលុយជាប់ខ្លួនច្រើនៗនោះហើយ តែផ្ទុយទៅវិញតារាស្រីរូបនេះយកលុយជាប់ខ្លួនមិនលើសពី៨០០បាត ដែលត្រូវនឹង ២៥.៣៦ដុល្លាប៉ុណ្ណោះ ដោយលើកហេតុផលថាបើយកជាប់ខ្លួនច្រើន នឹងចាយច្រើន។
3. Peach Pachara
សម្រាប់តារាប្រុសវ័យក្មេងដែលទើបនឹងទទួលបានកេរ្តិ៍ឈ្មោះបោះសម្លេងយ៉ាងខ្លាំង និងមានជាប់សាច់ឈាមមហាសេដ្ឋីរូបនេះវិញ ត្រូវបានអ្នកខ្លះជឿថា ក្នុងមួយថ្ងៃប្រហែលជាចំណាយច្រើនលើសពីមនុស្សសាមញ្ញចំណាយក្នុងមួយខែជាមិនខាន។ តែតាមពិតទៅ តារាប្រុសវ័យក្មេងរូបនេះបានអះអាងថា ខ្លួនដាក់ប្រាក់ជាប់ខ្លួនត្រឹមតែ ៤០ ទៅ ៥០បាត ដែលស្មើនឹង ១.២៧ ទៅ ១.៥៨ ដុល្លាតែប៉ុណ្ណោះ។
4. Mario Maurer
ចំពោះតារាល្បីជួរមុខ ដែលមានឈ្មោះបោះសម្លេងទាំងក្នុងប្រទេសថៃ និងនៅបរទេសមួយរូបនេះក៏ស្រដៀងគ្នានឹងតារាល្បីៗប៉ុន្មានរូបខាងលើនេះ ពោលគឺ Mario បានអះអាងថា ខ្លួនមិនដែលយកលុយជាប់ខ្លួនឡើយ បើសិនជាទៅថតរឿង ដោយសារគ្រប់យ៉ាងគឺហ្រ្វីទាំងអស់ មិនថាតែអាហារ ទឹក ហើយថែមទាំងមានអ្នកជូនទៅកន្លែងថតទៀត។ តែបើក្នុងករណីត្រូវចូលរួមកម្មវិធីនានាវិញ គឺលោកដាក់ជាប់ខ្លួនត្រឹម ១០០ ទៅ ២០០បាត ដូច Ken Phupoum ដែរ ដោយសារនៅតាមកម្មវិធីទាំងនោះសុទ្ធតែមានរៀបចំអាហារឲ្យស្រាប់ ដូច្នេះយកលុយទៅច្រើនជាប់ខ្លួនធ្វើអី៕