ហួសហេតុ! ឆ្លៀតឱកាសនាំគ្នាប្រមូលម៉ាស់ចាស់ៗមកពីមន្ទីរពេទ្យ ហើយធ្វើការវេចខ្ចប់ដើម្បីលក់បន្ត (មានវីដេអូ)

//s5.kh1.co/2d/2d5986f4511405538ab7ccb69744f2d3f5935230.jpg
សង្គម

 ២២-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ជនជាតិឥណ្ឌូនេស៊ីមួយក្រុមចង់ចំណេញពេក បានប្រមូលម៉ាស់ចាស់ៗមកពីមន្ទីរពេទ្យ ហើយធ្វើការវេចខ្ចប់ដើម្បីលក់បន្ត

ឥណ្ឌូនេស៊ី៖ ជាការពិតណាស់ ចាប់តាំងពីការផ្ទុះឡើងនៃវីរុសថ្មី Covid-19 មក គេសង្គេតឃើញថា ម៉ាស់គឺជាតម្រូវការដ៏ចាំបាច់របស់មនុស្សនាពេលបច្ចុប្បន្ន ជាពិសេសសម្រាប់អ្នកដែលរស់នៅក្នុងតំបន់អាស៊ីផ្ទាល់តែម្ដង។ ហើយដោយសារតែតម្រូវការដ៏ច្រើននេះ បានធ្វើឲ្យប្រទេសជាច្រើនហាក់កំពុងដាច់ស្តុក រហូតធ្វើឲ្យមានជនឆ្លៀតឱកាសមួយចំនួនបានយកម៉ាស់ដែលគេប្រើរួច មកលក់វិញក៏មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ​ថ្មីៗនេះ មានជនជាតិឥណ្ឌូនេស៊ីមួយក្រុមបានប្រមូលម៉ាស់ចាស់ៗមកពីមន្ទីរពេទ្យ ហើយបានធ្វើការវេចខ្ចប់ម៉ាស់ទាំងនោះ សម្រាប់លក់បន្តឲ្យទៅឈ្មួញទៀតផង។

ជាក់ស្ដែង ផ្អែកតាមរយៈវីដេអូឃ្លីបមួយ ដែលត្រូវបានគេថត និងបង្ហោះចែកចាយនៅលើបណ្តាញសង្គម បង្កការភ្ញាក់ផ្អើលនោះ បានបង្ហាញឲ្យឃើញ ពីទិដ្ឋភាពក្នុងទីតាំងកែច្នៃម៉ាស់មួយកន្លែង ពោរពេញដោយគំនរម៉ាស់ចាស់ៗជាច្រើន ចាក់រាយប៉ាយនៅលើដី ខណៈកម្មករមួយក្រុមកំពុងអង្គុយពីលើ ហើយរើសយកប្រភេទម៉ាស់ពេទ្យដែលមានបីស្រទាប់ទាំងនោះ ម៉ាក Solida យកមកធ្វើការវេចខ្ចប់ឡើងវិញ សម្រាប់លក់ចេញបន្ដទៅឲ្យឈ្មួញ។ អ្វីដែលមិននឹកស្មានដល់ទៀតនោះ គឺមានមនុស្សពីរនាក់បានដើរពីលើគំនរម៉ាស់នោះ ដោយជើងទទេយ៉ាងគ្មានអនាម័យតែម្តង។

យ៉ាងណាមិញ ក្រោយវីដេអូមួយនេះបែកធ្លាយ លោក Maesindo ជាអ្នកតំណាងឲ្យក្រុមហ៊ុនដែលផលិតប្រភេទម៉ាស់ខាងលើ បានចេញមុខបដិសេធមិនពាក់ព័ន្ធនឹងករណីនេះឡើយ។ លើសពីនេះទៀត ក្រុមហ៊ុនរបស់លោក ក៏បានបង្ហោះវីដេអូមួយកាលពីម្សិលមិញនេះ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និងអនាម័យរបស់ម៉ាសម៉ាក Solida នេះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះទង្វើនេះ?

សូមទស្សនារូបភាព និងវីដេអូលម្អិតខាងក្រោម៖

គំនរម៉ាស់
គំនរម៉ាស់
ម៉ាស់
ម៉ាស់
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T