ភ្នំពេញ៖ ក្រោយវិលត្រលប់ចូលប្រឡូកក្នុងវិស័យសិល្បៈវិញ អ្នកនាង ឱក សុគន្ធកញ្ញា ហាក់រឹតតែទទួលបានភាពជោគជ័យ កាន់តែខ្លាំងឡើង ខណៈមានការងារច្រើនជាបន្តបន្ទាប់ ស្ទើរតែគ្មានពេលវេលាសម្រាកនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ដូចជានាពេលថ្មីៗនេះ កំពូលតារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា ក៏ទើបតែនឹងត្រូវបាន ក្រុមហ៊ុន KOKOFiT បានប្រកាសជាផ្លូវការ ថាតារាស្រីរូបនេះ បានក្លាយជាទូតសុច្ឆន្ទៈផលិតផលខោទឹកនោម KOKOFiT របស់ខ្លួនជាលើកដំបូងផងដែរ។
ដោយឡែក អ្វីដែលរឹតតែទទួលបានការចាប់អារម្មណ៍ខ្លាំងជាងនេះ ទៅទៀតនោះគឺកូនប្រុសជាទីស្រលាញ់របស់អ្នកនាង អ៊ឹង បញ្ញាបុត្រ ហៅ Charlie ក៏បានក្លាយជាទូតសុច្ឆន្ទៈផលិតផលខោទឹកនោម សម្រាប់ទារក និងកុមារ KOKOFiT ជាមួយនឹងរូបនាងជាលើកដំបូងផងដែរ។



គួររម្លឹកផងដែរថា អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញអារម្មណ៍ មុនឈានដល់ការសម្រេចចិត្តក្លាយជាទូតសុច្ឆន្ទៈជាមួយនឹងកូនប្រុសថា ៖
«ដំបូងគ្រាន់តែចង់ជ្រើសរើសយកមកប្រើសាកល្បងព្រោះវាមានការរចនាឃ្យូតៗ និងជាផលិផលរបស់ប្រទេសកូរ៉េ តែក្រោយពីបានប្រើប្រាស់ហើយទើបដឹងថាពិតជាមានគុណភាពល្អ ដោយមិនមានការបង្ករផលប៉ះពាល់ ដូចជាកន្ទួលរមាស់ដល់ស្បែកក្មេង និងជាពិសេសជ្រៀបទឹកបានល្អ ដូចនេះហើយ Mommy សម្រេចចិត្តចែករំលែកផលិតផលល្អមួយនេះដល់ម៉ាក់ៗទាំងអស់គ្នា។ »





មិនត្រឹមតែប៉ុណ្ណោះ នាពេលបច្ចុប្បន្ននេះ KOKOFIT ក៏បានកំពុងចរាចរនៅលើទីផ្សាក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសព្វថ្ងៃកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើប្រាស់ទូទាំងប្រទេសផងដែរ៕