ភ្នំពេញ៖ មួយកំប៉ុងពីស្រាបៀរ កម្ពុជា ផ្ដល់សំណាងធំជារង្វាន់ទឹកប្រាក់៥០លានរៀល ដល់មនុស្ស៤នាក់នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលនឹងត្រូវចែកគ្នាស្មើ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក សេង ឡា តំណាងអ្នកឈ្នះទាំង៤នាក់ បានរៀបរាប់ថា៖
«ម៉ោងប្រហែល៥ល្ងាច ថ្ងៃទី១៤ កុម្ភៈ ខ្ញុំ និងមិត្តភ័ក្តិ៣នាក់ទៀតបានជួបជុំគ្នាហូប ស្រាបៀរ កម្ពុជា ស្រាប់តែគាស់កំប៉ុងទី១ក្នុងចំណោមស្រាបៀរ១៥កំប៉ុង ដែលពួកខ្ញុំចូលលុយគ្នាទិញ ក៏ឈ្នះបាន៥០លានភ្លាមៗតែម្តង»។
លោកបន្តថា៖
«គ្រាន់តែដឹងថាឈ្នះភ្លាម ពួកខ្ញុំហក់ឱបកគ្នាតែម្តង។ ពិតជាសំណាងមែន។ នេះវាដូចជាកាដូថ្ងៃបុណ្យនៃក្តីស្រលាញ់អ៊ីចឹង ហើយពួកខ្ញុំនឹងយកប្រាក់នេះចែកគ្នាស្មើ។ ចំណែករបស់ខ្ញុំ ខ្ញុំនឹងយកទៅជួសជុលផ្ទះ ដែលសរសរឈើកំពុងតែពុកឲ្យប្រសើរជាងមុន»៕
ពិសាដោយការទទួលខុសត្រូវ!
