បរទេស៖ ក្រុមបាតុករអ៊ុយក្រែនរាប់សិបនាក់ បានប៉ះទង្គិចគ្នាជាមួយប៉ូលីសកាលពីថ្ងៃព្រហស្បតិ៍នៅខាងក្រៅមន្ទីរពេទ្យមួយកន្លែងនៅភាគកណ្តាលប្រទេសអ៊ុយក្រែន ព្រោះពួកគេមិនពេញចិត្តចំពោះផែនការរដ្ឋាភិបាលដែលបានជម្លៀសប្រជាជនចេញពីប្រទេសចិនដែលកំពុងរងការរាតត្បាតដោយវីរុសកូរ៉ូណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមសន្តិសុខសណ្តាប់ធ្នាប់របស់ប្រទេសអ៊ុយក្រែន (SBU) បាននិយាយថា ពលរដ្ឋជាច្រើនចាប់ផ្តើមផ្ទុះកំហឹងក្រោយពួកគេបានទទួលពត៌មានក្លែងក្លាយដែលអះអាងថា អ្នកដំណើរដែលគេជម្លៀសមកពីប្រទេសចិនទាំងនោះមានផ្ទុកវីរុសកូរ៉ូណា។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយដោយជំរុញឱ្យពលរដ្ឋទាំងអស់ បង្ហាញនូវសាមគ្គីភាព ព្រោះពួកយើងទាំងអស់សុទ្ធតែជាមនុស្សដូចគ្នា។ ប៉ុន្តែបើទោះបីលោកនិយាយបែបនោះក្តី ក៏ពលរដ្ឋអ៊ុយក្រែនជាច្រើននៅតែមានការភ័យខ្លាចថាវីរុសនេះអាចរាលដាលពាសពេញទីក្រុង។
គួរជម្រាបដែរថា យន្តហោះអ៊ុយក្រែនបានដឹកអ្នកដំណើរចេញពីទីក្រុងវូហានប្រទេសចិន ហើយចុះចតនៅភាគខាងកើតទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន ដោយក្នុងនោះដែរ មានដំណើរជនជាតិអ៊ុយក្រែនចំនួន ៤៥ នាក់ និងជនជាតិបរទេសចំនួន ២៧ នាក់។ បន្ទាប់ពីការចុះចត រថយន្តចំនួន ៦ គ្រឿងបានដឹកដំណើរទៅទាំងនោះទៅកាន់មន្ទីរពេទ្យ ប៉ុន្តែត្រូវបានក្រុមបាតុករនាំគ្នាគប់ថ្ម ហើយបិទផ្លូវមិនឱ្យរថយន្តដឹកអ្នកដំណើរទាំងនោះចូលក្នុងមន្ទីពេទ្យ៕
សូមទស្សនាវីដេអូខាងក្រោម៖