បរទេស៖ អតីតកីឡាករលំដាប់ជួរមុខរបស់ AC Milan និង Real Madrid គឺលោក Kaka បានវាយតម្លៃថា Steven Gerrard កាលពីនៅជាកីឡាករល្អជាងមិត្តរួមក្រុមជម្រើសជាតិអង់គ្លេសរបស់គេគឺ Pual Scholes និង Frank Lampard ទៅទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សGerrard, Lamapard និង Schloes គឺជាខ្សែបម្រើដ៏ឆ្នើមទាំង៣រូបរបស់ក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ហើយពួកគេទាំង៣រូបបានបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងគ្រប់ការប្រកួតរបស់អង់គ្លេស កំឡុងព្រឹត្តិការណ៍ EURO 2004។
ថ្លែងប្រាប់សារព័ត៌មានកីឡា Sport Bible អតីតកីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិប្រេស៊ីល Kaka បាននិយាយយ៉ាងដូច្នេះថា៖
Gerrard បានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាមួយ Liverpool នៅកំឡុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ឆ្នាំ២០០៥ ដែលបានវាយបក៣គ្រាប់ តាមស្មើ AC Milan និងបានគ្រងតំណែងជើងឯក ក្រោយយកឈ្នះដោយបាល់កាត់សេចក្ដី១១ម៉ែត្រ។
គួរឲ្យដឹងផងដែរថា បច្ចុប្បន្ន Steven Gerrard កំពុងតែទទួលខុសត្រូវលើការងាររបស់ខ្លួនក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិបជើងខ្លាំងស្កុតឡែន Ranger៕
ប្រភព៖ SportsMole