បរទេស៖ ហេតុការណ៍ដ៏គួរឲ្យរន្ធត់ បានកើតឡើងនៅលើជើងហោះហើរមួយ ដែលធ្វើដំណើរពីទីក្រុង Ouija ប្រទេសម៉ារ៉ុក ឆ្ពោះទៅកាន់ទីក្រុង Brussels ប្រទេសបែលហ្សិក ដោយត្រូវចំណាយពេលជាមធ្យម៣ម៉ោងនិង៤០នាទី ហើយគ្រោងនឹងចុះចតនៅអាកាសយានដ្ឋាន Charleroi ប្រទេសបែលហ្សិកនេះតែម្ដង។ តែមិនទាន់ទៅដល់គោលដៅផង ក៏ស្រាប់តែត្រូវទទួលរងនូវកម្លាំងខ្យល់ព្យុះ Dennis បោកបក់ ដែលមានល្បឿនរហូតដល់ទៅ៦២ម៉ែត្រក្នុងរយៈពេលមួយម៉ោង និងធ្វើឲ្យអ្នកដំណើរទាំងអស់ភ័យខ្លាចគ្រប់ៗគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមវីដេអូជាក់ស្ដែង ដែលថតឡើងដោយអ្នកដំណើរម្នាក់ បានបង្ហាញឲ្យឃើញថាអ្នករួមដំណើរជាច្រើនបានតោងកៅអីដែលនៅចំពីមុខរបស់ពួកគេយ៉ាងស្វាហាប់ ខណៈយន្ដហោះត្រូវបានកម្លាំងខ្យល់ព្យុះបោកបក់។ ទន្ទឹមគ្នានេះដែរ ក៏មានអ្នកខ្លះកំពុងទ្រហោយំ និងព្រមទាំងបន់ស្រន់ព្រះឲ្យជួយទៀតផង។
សូមជម្រាបថា ជុំវិញហេតុការណ៍មួយនេះមិនទាន់មានរបាយការណ៍បញ្ជាក់ពីការរងរបួសរបស់អ្នកដំណើរ ឬបុគ្គលិកបម្រើការនៅលើយន្ដហោះឡើយ។
គួរឲ្យដឹងដែរថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកំឡុងពេលប្រទេសបែលហ្សិកកំពុងទទួលរងនូវឥទ្ធិពលនៃព្យុះ Dennis កាលពីចុងសប្ដាហ៍មុន ដែលធ្វើឲ្យផ្លួវមួយចំនួនបានជន់លិច និងបំផ្លាញដើមឈើជាច្រើនទៀតផង។ ទន្ទឹមគ្នានេះ នៅប្រទេសអង់គ្លេសឯណោះវិញ ក៏កំពុងជួបប្រទះនូវគ្រោះទឹកជំនន់ផងដែរ រហូតដល់មានការជម្លៀសប្រជាជនចេញពីតំបន់មួយចំនួនទៀតផង៕
ដើម្បីឲ្យកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖