អ្នកមើលរាប់លាន! Jungkook បំបែក​កំណត់​ត្រា​​ជាតារាមាន Fancams មានអ្នក​ចូលទស្សនារាប់​លាន​ដង

//s5.kh1.co/17/17232751c23be196de0dbbf923ac69261732fe96.png
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

Jungkook កំពុងគ្រងដំណែងលើវេទិកា SNS ធំបំផុតទាំងអស់នៅលើពិភពលោក និងកំពុងគ្រងតំណែងតារាដែល Fancams មានអ្នកទស្សនាលើសពី ១លានដង

កូរ៉េខាងត្បូង៖ ឆ្នាំ ២០២០ ទើបតែចាប់ផ្តើមមិនទាន់បានប៉ុន្មានផងទេ ប៉ុន្តែ Jungkook កំពុងតែបំបែកកំណត់ត្រា​មួយ​ដ៏អស្ចារ្យក្នុងវិស័យសិល្បៈរបស់កូរ៉េ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Fancams កំពូលៗឬអាចហៅបានថា The King of Fancams  ដែល Jungkook កំពុងបំបែកកំណត់​ត្រាថ្មី​ ក្នុងចំណោមFancams របស់កំពូល superstar  ១១៤ នាក់ ដែលមានអ្នកចូលមើលច្រើនជាង ១ លានដង នៅក្នុងយូធូប។ 

នេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលថាតារាកូរ៉េរូបសង្ហាម្នាក់នេះបានក្លាយជាតារាកូរ៉េដែលត្រូវបាន អ្នកគាំទ្រស្វែងរកច្រើនបំផុតនៅលើកម្មវិធីកំសាន្តយូធូប។

គួរបញ្ជាក់ថា Junkook មាន Fancams រហូតទៅដល់៦០ ប៉ុន្តែគាត់ក៏ជា Oppa តែម្នាក់គត់ដែលមាន  fancams ចំនួន ២ មានអ្នកចូលទស្សនាសរុបរហូតដល់រាប់សិបលានដងក្នុងនោះវីដេអូមួយមាន  Fancams ​មានអ្នកទស្សនាច្រើនជាង ៣០លានដង (#MPDFanCam របស់ Jungkook) ​និងមួយទៀតមាន​អ្នកទស្សនាលើសពី ៥០ លានដង (#MeltinFanCamq របស់ Jungkook)។

Fancams គឺជា Hastage នៅលើបណ្តាណសង្គមនានាដែលត្រូវបានបង្តើតឡើងដោយអ្នកគាំទ្រ សំរាប់វីឌីអូសម្តែង (ច្រៀង រាំ) របស់តារាល្បីៗផ្សេងៗគ្នា ក្នុងព្រឹត្តិការណ៍ធំៗ។

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Jungkook
Jungkook
Jungkook
Jungkook
Jungkook
Jungkook
វីដេអូ
Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T