កូនប្រុសច្បង ឯកឧត្តម គួច ចំរើន ជាប់ឈ្មោះត្រៀមប្រឡងយកមេដៃសិស្សពូកែគណិត ទូទាំងភ្នំពេញ!

//s5.kh1.co/6c/6ce2e25b03c22f432920d87b2f1602b067be5cf4.jpg
សង្គម

 ១៩-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លោកឯកឧត្តម គួច ចំរើន មិនត្រឹមតែជាអភិបាលខេត្តព្រះសីហនុ ដ៏ឆ្នើមបម្រើប្រជាពលរដ្ឋបានយ៉ាងល្អនោះទេ ប៉ុន្តែលោកថែមទាំងជាឪពុកដ៏គំរូគួរឲ្យគោរពម្នាក់ផងដែរ។

ភ្នំពេញ៖ ប្រជាជនកម្ពុជាមួយចំនួនធំ ប្រាកដជាបានស្គាល់ហើយ លោកឯកឧត្តម គួច ចំរើន អភិបាលថ្មីនៃខេត្តព្រះសីហនុ ដោយលោកបានបំពេញនូវតួនាទីបម្រើដល់ប្រជាពលរដ្ឋបានយ៉ាងល្អអស់ពីដួងចិត្ត រហូតទទួលបានការគោរពពេញចិត្ត និងការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ប្រជាជនកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ទង្វើល្អរបស់លោក បានធ្វើឲ្យលោកទទួលបាននូវសេចក្តីល្អត្រលប់មកវិញ ពោលគឺនៅថ្ងៃទី២០ ខែកុម្ភៈខាងមុខនេះ​ កូនប្រុសច្បងរបស់លោកឯកឧត្តម គួច ចំរើន នឹងត្រៀមខ្លួនចូលប្រឡងយកមេដៃសិស្សពូកែផ្នែកគណិតវិទ្យា ទូទាំងរាជធានីភ្នំពេញហើយ។

នេះបើយោងតាមការបង្ហោះនៅលើផេកហ្វេសប៊ុកផ្ទាល់ខ្លួន លោក គួច ចំរើន បានសរសេរថា៖

ទោះបីជាប៉ា​ មិនបាននៅក្បែរ​ អប់រំ​ ណែនាំ​កូនរាល់ថ្ងៃ​ តែកូននៅតែប្រឹងប្រែង​ រៀនសូត្រ​ បានយ៉ាងល្អ​ ។ សូមជូនពរ​ អោយកូនទៅប្រលងបានលទ្ធផលល្អ​ ។ បេក្ខជនសិស្សពូកែរាជធានីភ្នំពេញ​ ។

  ឯកឧត្តម គួច ចំរើន 

ជាការពិតណាស់ បើទោះបីជាលោក គួច ចំរើន បានរស់នៅឆ្ងាយពីកូនៗ ដោយលោកបានជាប់ភារៈកិច្ចជាអភិបាលខេត្តព្រះសីហនុ ចំណែកឯកូនរស់នៅឯភ្នំពេញយ៉ាងណាក្តី ប៉ុន្តែកូនៗរបស់លោក ម្នាក់ៗសុទ្ធសឹងតែសមប្រកបទាំងអស់ ជាកូនល្អ ពលរដ្ឋល្អ ទទួលបានការអប់រំខ្ពស់ ខិតខំរៀនសូត្រ ក្លាយជាទំពាំងស្នងឬស្សីដ៏មានប្រយោជន៍ ដល់ប្រទេសជាតិក្នុងថ្ងៃខាងមុខផងដែរ៕

  លោកឯកឧត្តម គួច ចំរើន
  លោកឯកឧត្តម គួច ចំរើន
  លោកឯកឧត្តម គួច ចំរើន និងគ្រួសារ
  លោកឯកឧត្តម គួច ចំរើន និងគ្រួសារ
  លោកឯកឧត្តម គួច ចំរើន និងគ្រួសារ
  លោកឯកឧត្តម គួច ចំរើន និងគ្រួសារ
  លោកឯកឧត្តម គួច ចំរើន និងកូនៗ
  លោកឯកឧត្តម គួច ចំរើន និងកូនៗ
កូនប្រុសច្បង   លោកឯកឧត្តម គួច ចំរើន 
កូនប្រុសច្បង  លោកឯកឧត្តម គួច ចំរើន 
កូនប្រុសច្បង  លោក គួច ចំរើន ចូលប្រឡងសិស្សពូកែ 
កូនប្រុសច្បង លោក គួច ចំរើន ចូលប្រឡងសិស្សពូកែ 
លោកឯកឧត្តម គួច ចំរើន 
លោកឯកឧត្តម គួច ចំរើន 
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T