វិស័យ E-Commerce កំពុងតែក្លាយជាប្រធានបទក្តៅ ដែលទាញយកចំណាប់អារម្មណ៍ពីអាជីវករជាច្រើន!

//s5.kh1.co/e8/e83d44dc114bf48051644e9f010e88309b228647.jpg
សង្គម

 ១៩-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ជាការពិតណាស់វិស័យ E-Commerce កំពុងតែក្លាយជាប្រធានបទក្តៅ ដែលទាញយកចំណាប់អារម្មណ៍ពីអាជីវករជាច្រើន។ ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ​​ ដែលមានក្រុមបណ្តាញពាណិជ្ជករ និងប្រតិបត្តិករលើវិស័យពាណិជ្ជកម្មអនឡាញ និង Offline បានជួប​ជុំ​ពិភាក្សា​គ្នា ក្រោមប្រធានបទ «E-Commerce Awareness 2020» ដែលរៀបចំឡើង ដោយក្រុមហ៊ុន Riich Me Co., Ltd និងមានការចូលរួមពីវាគ្មិនដែល​មានជំនាញ និង​បទពិសោធន៍ខ្ពស់ក្នុងវិស័យនេះ ចូលរួម​បកស្រាយ​និងចែករំលែកបទពិសោធន៍ ជូនដល់ម្ចាស់អាជីវកម្មប្រមាណជា៦០ក្រុមហ៊ុន ដែលមកពីវិស័យផ្សេងៗគ្នា។

ភ្នំពេញ៖ ក្រុមបណ្តាញពាណិជ្ជករ និងប្រតិបត្តិករលើវិស័យពាណិជ្ជកម្មអនឡាញ និង Offline បានជួប​ជុំ​ពិភាក្សា​គ្នា ក្រោមប្រធានបទ «E-Commerce Awareness 2020» ដែលរៀបចំឡើង ដោយក្រុមហ៊ុន Riich Me Co., Ltd និងមានការចូលរួមពីវាគ្មិនដែល​មានជំនាញ និង​បទពិសោធន៍ខ្ពស់ក្នុងវិស័យនេះ ចូលរួម​បកស្រាយ​និងចែករំលែកបទពិសោធន៍ ជូនដល់ម្ចាស់អាជីវកម្មប្រមាណជា៦០ក្រុមហ៊ុន ដែលមកពីវិស័យផ្សេងៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កិច្ចជំនួប និងពិភាក្សាស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងវិស័យពាណិជ្ជកម្មបែបទំនើបជាលើកដំបូង នៅក្នុងរាជធានីភ្នំពេញខាងលើនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការណ៍កម្ពុជា កូរ៉េ (CKCC) ដោយសមាសភាព​ចូលរួមជាពាណិជ្ជករ​ ប្រតិបត្តិករ​ ដែលមកពីបណ្តាក្រុមហ៊ុន​ពាក់​ព័ន្ធសរុប​ប្រមាណ​ជាង​៨០នាក់។

  ការជួប​ជុំ​ពិភាក្សា​ក្រោមប្រធានបទ «E-Commerce Awareness 2020»
  ការជួប​ជុំ​ពិភាក្សា​ក្រោមប្រធានបទ «E-Commerce Awareness 2020»

អគ្គនាយកក្រុម​ហ៊ុន Riich Me Co., Ltd លោក Kerry Leng បានមានប្រសាសន៍ថា៖

«ការធ្វើពាណិជ្ជកម្មបែបទំនើប ឬ E-Commerce គឺជាការ​ផ្លាស់ប្តូរទម្រង់ទីផ្សារថ្មីដែលពាណិជ្ជករស្ទើរតែគ្រប់វិស័យ ត្រូវ​សម្របសម្រួលទៅតាម​របត់ទីផ្សារថ្មីនេះ ព្រោះថា E-Commerce ​នឹងដើរតួរនេះយ៉ាងសំខាន់ក្នុងការ​ពង្រីកទីផ្សារអាជីវកម្មប្រកបដោយ​សក្តានុពល  និងប្រសិទ្ធភាពខ្ពស់ ដែលអាជីវករ និង​ប្រតិបត្តិករមិនអាច​មើលរំលង»។

ប្រសាសន៍លោក Kerry Leng

លោក Kerry Leng មានបន្ថែមទៀតថា៖

«ការផ្លាស់ប្តូរពីអាជីវកម្ម​បែបបុរាណ ទៅជាអាជីវកម្មបែបទំនើប មានសក្តានុពលជួយឲ្យអាជីវកម្មមាននិរន្តភាព ការបង្កើនការលក់ ការគ្រប់គ្រងការបញ្ជាទិញ និងការគ្រប់គ្រងអតិថិជនមានប្រសិទ្ធិភាពខ្ពស់ ប្រពន្ធ័នៃការទូទាត់​វិក័យប័ត្រតាមរយៈអនឡាញប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់ជាពិសេសគឺការពង្រីកសក្តានុពលអាជីវកម្មនៅក្រៅប្រទេស»។

  ប្រសាសន៍លោក Kerry Leng
 ការជួប​ជុំ​ពិភាក្សា​ក្រោមប្រធានបទ «E-Commerce Awareness 2020»
 ការជួប​ជុំ​ពិភាក្សា​ក្រោមប្រធានបទ «E-Commerce Awareness 2020»

លោក Phay Sopheak ដែលជាអនុប្រធានជាន់ខ្ពស់ផ្នែកគ្រប់គ្រងឌីជីថល មក​ពីធនាគាអេស៊ីលីដាបានមានប្រសាសន៍ថា ប្រព័ន្ធទូទាត់ប្រាក់បែបឌីជីថល បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យជំនួញ E-Commerce ហើយធនាគារអេស៊ីលីដាបានដើរនាទីនាទីយ៉ាងសំខាន់ ក្នុងការជម្រុញវិស័យនេះ។

លោកបន្ថែមទៀតថា ការទូទាត់តាមបែបឌីជីថល វាមានប្រសិទ្ធភាព រហ័ស និងសុវត្ថិភាព ហើយការទូទាត់បែបឌីជីថល មានការពេញនិយមជាខ្លាំង សម្រាប់បណ្តាប្រទេសដែលកំពុងអភិវឌ្ឍន៍។

 ការជួប​ជុំ​ពិភាក្សា​ក្រោមប្រធានបទ «E-Commerce Awareness 2020»
 ការជួប​ជុំ​ពិភាក្សា​ក្រោមប្រធានបទ «E-Commerce Awareness 2020»

ជាមួយគ្នានេះផងដែរ​ លោក Eang Kamrang ដែលជានាយកផ្នែក ICT ប្រចាំនៅក្រសួងប្រៃសណីយ៍​​ និង​ទូរគមនាគមន៍​ ក៏បានមកបង្ហាញអំពីទស្សនៈវិស័យ និង​ការគាំទ្ររបស់រដ្ឋាភិបាល​ចំពោះ​វិស័យឯកជន។

លោក Jack Lee ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smile shop ក៍បានចែករំលែកបទពិសោធន៍អាជីវកម្មបែបឌីជីថល ពីប្រទេសចិន និងសក្តានុពលអាជីវកម្មនេះ លោកថា E-commerce គឺជាបរិបទថ្មីនៃអាជីវកម្ម។ កម្ពុជាក៍នឹងទទួលបាននូវសក្តានុពលនេះដូចគ្នា ក្នុងរយៈពេលដ៍ខ្លីខាងមុខ ព្រោះអាជីវកម្មបែបបុរាណមិនអាច ឈរជើងលើទីផ្សារបានទេ។ លោកផ្តល់ដំបូន្មានដល់ម្ចាស់អាជីវកម្មទាំងអស់ គួរជួបប្រឹក្សាជាមួយអ្នកជំនាញ ដើម្បីអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគេឲ្យមានលក្ខណៈស្តង់ដារ ដែលអាចពង្រីកសក្តានុពលទីផ្សារទៅក្រៅប្រទេស ជាពិសេសគឺប្រទេសចិនជាដើម។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Riich Me Co., Ltd ដែលមានការិយាល័យកណ្តាលនៅប្រទេសសឹង្ហបុរី គឺជាក្រុមហ៊ុន ដែលផ្តល់នូវដំណោះស្រាយអាជីវកម្មបែបឌីជីថល E-Commerce ដែលបានផ្សារភ្ជាប់បណ្តាញសង្គមជាមួយនឹងបច្ចេកវិទ្យា E-Commerce តាមរយៈកម្មវិធីស្មាតហ្វូនរបស់ Riich គឺបានផ្តល់សក្តានុពលដែលអាច ឬឲ្យម្ចាស់អាជីវកម្មគ្រប់គ្រងការលក់ គ្រប់គ្រងអតិថិជន និងបង្កើតការលក់តាមរយៈទូរសព្ទ័ដៃ។ Riich App ក៍បានភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ អ្នកបោះដុំ អ្នកចែកចាយ និងអ្នកលក់រាយ នៅលើ Riich App និង Riich Business App  ដែលនឹងដាក់ឲ្យដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។

 ការជួប​ជុំ​ពិភាក្សា​ក្រោមប្រធានបទ «E-Commerce Awareness 2020»
 ការជួប​ជុំ​ពិភាក្សា​ក្រោមប្រធានបទ «E-Commerce Awareness 2020»

Riich ត្រូវបានចុះបញ្ជីអាជីវកម្មដោយមានការទទួលស្គាល់ ពីក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ដោយបានចាប់ដៃគូរយុទ្ធសាស្រ្តជាមួយនធនាគារអេស៊ីលីដា ធនាគារវីង ក្រុមហ៊ុន PiPAY ក្រុមហ៊ុន AliPAY និងក្រុមហ៊ុន WeChat PAY ជាដើម សម្រាប់ដំណោះស្រាយ ទូទាត់ប្រាក់បែបឌីជីថល។ Riich ក៍បានបង្កើតនូវប្រពន្ធ័ទូទាត់លុយ ឬកាបូបឌីជីថល សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការអាជីវកម្មទីផ្សាររបស់ដៃគូរអាជីវកម្មខ្លួន ប្រព័ន្ធទូទាត់ ឬកាបូបឌីជីថលរបស់ Riich មានសុវត្ថិភាពខ្ពស់ និងផ្តល់លទ្ធភាពអាចឲ្យសមាជិកខ្លួន ធ្វើការផ្ញើប្រាក់ឲ្យមិត្តភក្តិ និងសមាជិកក្រុមគ្រួសារ ជុំវិញពិភពលោកដោយមិនគិតថ្លៃ៕ 

 ការជួប​ជុំ​ពិភាក្សា​ក្រោមប្រធានបទ «E-Commerce Awareness 2020»
 ការជួប​ជុំ​ពិភាក្សា​ក្រោមប្រធានបទ «E-Commerce Awareness 2020»
 ការជួប​ជុំ​ពិភាក្សា​ក្រោមប្រធានបទ «E-Commerce Awareness 2020»
 ការជួប​ជុំ​ពិភាក្សា​ក្រោមប្រធានបទ «E-Commerce Awareness 2020»
 ការជួប​ជុំ​ពិភាក្សា​ក្រោមប្រធានបទ «E-Commerce Awareness 2020»
 ការជួប​ជុំ​ពិភាក្សា​ក្រោមប្រធានបទ «E-Commerce Awareness 2020»

សម្រាបើព័ត៌មានបន្ថែម ឬការប្រឹក្សាយោបល់ទាក់ទិននឹងប្រធានបទខាងលើ សូមធ្វើការទំនាក់ទំនង ក្រុមការងាររបស់ Riich តាមរយៈអ៊ុីម៉ែល៖ [email protected] និងលេខទូរស័ព្ទ៖ (855)-15 55 01 55.។ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T